កីឡា

វគ្គបណ្តុះបណ្តាល​ គណៈកម្មការ បច្ចេកទេស និងមន្រ្តី ដឹកនាំការប្រកួត កីឡាហែលទឹក ថ្នាក់ជាតិ ចាប់ផ្តើមហើយ

ភ្នំពេញ ៖ សហព័ន្ធខ្មែរកីឡាហែលទឹក បានរៀបចំវគ្គបណ្តុះ បណ្តាល គណៈកម្មការបច្ចេកទេស និងមន្រ្តីដឹកនាំការប្រកួត កីឡាហែលទឹក ថ្នាក់ជាតិ ដែលមានរយៈ៣ថ្ងៃប្រព្រឹត្តទៅចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ នៅមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ រាជធានីភ្នំពេញ ក្រោមការប្រើប្រាស់ថវិកា ឧបត្ថម្ភប្រចាំប្រចាំឆ្នាំ របស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្នាំ២០២១ ។

លោក ហែម គីរី អគ្គលេខាធិការ នៃសហព័ន្ធខ្មែរកីឡាហែលទឹក បានប្រាប់ឲ្យដឹងថា វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចំនួន៣០នាក់ ដែលមកខេត្តកំពង់ចាម ខេត្តបាត់ដំបង ស្រុកកោះធំ (ខេត្តកណ្តាល) ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីពហុកីឡដ្ឋានជាតិមរតកតេជោ មន្ត្រីសហព័ន្ធខ្មែរកីឡាហែលទឹក។

លោកបានបន្តថា វគ្គនេះធ្វើឡើងក្នុងគោលបំណង ចង់ពង្រឹងសមត្ថភាព ចំណេះដឹងរបស់មន្រ្តីគណៈកម្មការទាំងអស់របស់សហព័ន្ធខ្មែរកីឡាហែលទឹក ជាមួយនឹងលោកគ្រូឧទ្ទេសដែលមានបទពិសោធន៍ និងជាមន្រ្តីគណៈកម្មការបច្ចេកទេសអន្តរជាតិ ទទួលស្គាល់ដោយសហព័្ធន្ធកីឡាហែលទឹកអន្តរជាតិ (FINA) ដើម្បីយកមកចែករម្លែក បង្ហាត់បង្រៀន នូវបច្ចេកទេស ក៏ដូចជាបទបញ្ជាថ្មីៗ ​បានកែប្រែជារៀងរាល់ឆ្នាំ ជូនទៅដល់សិក្ខាកាម ​ទាំងអស់បានសិក្សាស្វែងយល់ និងយកទៅអនុវត្តផ្ទាល់ ដើម្បីត្រៀមខ្លួនចូលរួមដឹកនាំការ ប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ដែលព្រះរាជាណាចក្រកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ។

Most Popular

To Top