ភ្នំពេញ៖ លោកបណ្ឌិត សុផាឆៃវិរៈ ភុជុង ប្រធានគណៈកម្មការ គ្រប់គ្រង់និងទ្រទ្រង់ សមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទ TIFFY ARMY FC លោក ខូវ ឆាយ ជាអគ្គលេខាធិការនៃសមាគម កីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ TIFFY ARMY FC នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២0២២ រៀបចំពិធីសូត្រមន្ត សុំសេចក្ដីសុខ សេចក្ដីចម្រើន និងធ្វើពិធីសមាធិ ឲ្យចិត្តស្ងប់ ជូនដល់ ក្រុមគ្រូបង្វឹក និងក្រុមកីឡាករសមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទ Tiffy Army FC មុនបើករដូវកាលថ្មីនៅវត្តមុន្នីប្រសិទ្ធវង្ស នាសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
លោក ខូវ ឆាយ បានមានប្រសាសន៍ថា លោកបណ្ឌិត សុផាឆៃវិរៈ ភុជុង ប្រធានគណៈកម្មការ គ្រប់គ្រង់និងទ្រទ្រង់ក្លិប បានដឹកនាំក្រុមគ្រូបង្វឹក និងក្រុមកីឡាករសមាគមកីឡាបាល់ទាត់ កងយោធពលខេមរភូមិន្ទ Tiffy Army FC ដើម្បីពរជ័យពីសម្តេចសង្ស សម្រាប់ត្រៀមខ្លួនស្វាគមន៍ រដូវកាលថ្មីឆ្នាំ២0២២ ដើម្បីពង្រឹងស្មារតីកីឡាករយើង និងការគ្រប់គ្រងផ្លូវចិត្ត អារម្មណ៍ សុជីវធម៌ និងបចេ្ចកទេសបាល់ទាត់ជៀសវាង ការប្រើអំពើហឹង្សាលើកទីលានប្រកួតឡើយ។ នឹងចង់ឲ្យកីឡាករទទួលបានការអប់រំផ្លូវចិត្ត លេងប្រកបដោយមេត្តាធម៌ខ្ពស់ ចេះអត់ធ្ងត់។
លោកអគ្គលេខាធិការបានបន្តថា ចំពោះរដូវកាលថ្មីនៅសល់ រយៈពេលមួយខែទៀតនេះ ក្លិបបានត្រៀមរួចរាល់អស់ ហើយទំាងកីឡាករជាតិ និងអន្តរជាតិសម្រាប់ការចូលរួម ការប្រកួតលីគកំពូលកម្ពុជា ចំណែកការហ្វឹកហាត់វិញកំពុង ធ្វើសកម្មភាពរាល់ថ្ងៃយ៉ាងសកម្មទៀតផង ហើយសម្រាប់ឆ្នាំនេះលោកបាន ត្រៀមខ្លួនល្អប្រសើរជាងឆ្នាំៗមុន។
រដូវកាលថ្មីនេះបានកាត់ ៥ក្រុមចោល ទុក៨ក្រុមដែលជាក្រុមជើងខ្លាំង និងបំពេញតាមលក្ខខ័ណ្ឌ បានយ៉ាងត្រឹមត្រូវ ដូច្នេះការប្រកួតប្រជែងឆ្នាំនេះ ពិតជាមានភាពខ្លាំងក្លាជាក់ជាមិនខាន់ឡើយ ហើយកាន់តែមានការជក់ចិត្តសម្រាប់ អ្នកគាំទ្រកីឡាបាល់ទាត់ នៅប្រទេសកម្ពុជា ចំពោះគោលដៅរបស់ក្លិប ចង់ឈានជើងចូលស្ថិតក្នុង ក្រុមកំពូលទំាង ៤លើតារាងប្រកួត ៕