រូបកាតសន្លឹកសម្រាប់ក្មេងលេង ដែលជារូបភាពរបស់ខ្សែប្រយុទ្ធ Cristiano Ronaldo កាលខ្លួនបង្ហាញខ្លួនបង្ហាញខ្លួន ក្នុងក្រុមឈុតធំដំបូងបំផុត នៅក្នុងអាជីពអាជីពបាល់ទាត់ គឺកាលលេងនៅ Sporting Lisbon នៅរដូវកាលឆ្នាំ២០០២/០៣ ត្រូវបានគេដាក់ដេញថ្លៃ នៅសហរដ្ឋអាមេរិក ដោយលក់បានក្នុងតម្លៃ ៨ម៉ឺនដុល្លារ ឯណោះក្នុងមួយសន្លឹក។
រូបកាតសន្លឹកនេះត្រូវបាន ផលិតដោយក្រុមហ៊ុនអ៊ីតាលីមួយ កាលពីកំឡុងរដូវកាលឆ្នាំ២០០២/០៣ ដោយក្នុងពេលនោះ Ronaldo មានអាយុប្រហែល ១៨ឆ្នាំប៉ុណ្ណោះដោយទើបតែចាប់អាជីពបាល់ទាត់នេះដំបូងៗ។
កាតប្រភេទនេះ ដែលត្រូវបានផលិតក្នុងឆ្នាំ ខាងលើត្រូវបានគេដឹងថា ធ្លាប់ផលិតច្រើនសន្លឹកណាស់ ក៏ប៉ុន្តែនៅពេលបច្ចុប្បន្នមានត្រឹមតែ ២០០សន្លឺក ដោយរូបកាតដែលនៅស្អាតល្អបែបនេះមានត្រឹមតែ ២០សន្លឹកប៉ុណ្ណោះ ដែលជាហេតុនាំកាតនេះ មានតម្លៃថ្លៃបែបនេះ ៕ ប្រភព៖ Sabay