ខ្សែប្រយុទ្ធ Cristiano Ronaldo ត្រូវបានគេប្រទះឃើញ ជិះឡានថ្មីដែលសង្សាររបស់ខ្លួន Georgina Rodriguez ទិញធ្វើកាដូរសម្រាប់ថ្ងៃកំណើតចូលវ័យ ៣៧ឆ្នាំ ទៅទីលានហ្វឹកហាត់របស់ក្លឹប Manchester United នៅក្នុងថ្ងៃនេះតែម្ដង។ បើយោងតាម Daily Mail ។
ឡាននេះត្រូវបានគេស្គាល់ថា ប្រភេទឡាន Cadillac Escalade ដែលមានតម្លៃរហូតទៅដល់ជាង ២០ម៉ឺនដុល្លារ។
នៅខណៈនេះបើតាមប្រភពខាងលើ Ronaldo មានឡានជាច្រើនគ្រឿង ទាំងប្រភេទឡានស្ព័រ ឡានតូចធំ សម្រាប់គ្រួសារជាដើមដែលមានតម្លៃសរុប ២៣លានដុល្លារ។
ការទៅហ្វឹកហាត់នៅក្នុងថ្ងៃនេះ គឺសំខាន់សម្រាប់ Man Utd ដើម្បីត្រៀមប្រកួតតទល់នឹង Burnley ក្នុងក្របខ័ណ្ឌ Premier League វិញនៅថ្ងៃស្អែកនេះ ៕ ប្រភព៖ Sabay