កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា សមាជិក ៤ នាក់ក្នុងចំណោម ៦ នាក់នៃក្រុមក្មេងប្រុសថ្មី Just B បច្ចុប្បន្នបានធ្វើតេស្តិ៍វិជ្ជមាន មេរោគ COVID-19 ទំាងអស់តែម្តង ។
យោងតាម Bluedot Entertainment បាននិយាយថា សមាជិក JM និង Lim Jimin បានធ្វើតេស្តិ៍វិជ្ជមាន ខណៈ Geonu និង Sangwoo បានធ្វើតេស្តិ៍វិជ្ជមានមួយថ្ងៃក្រោយមក ។ ទីភ្នាក់ងារនេះបានបន្ថែមថា សមាជិកទាំងអស់ត្រូវបានចាក់វ៉ាក់សាំង យ៉ាងពេញលេញ រួមទាំងការចាក់ថ្នាំបង្ការរោគ របស់ពួកគេផងដែរ ។
បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យរបស់ JM និង Lim Jimin សមាជិកបួននាក់ផ្សេងទៀត ត្រូវបានធ្វើតេស្តិ៍រកមេរោគ ដោយប្រើឧបករណ៍ធ្វើតេស្តិ៍ដោយខ្លួនឯង ហើយបានធ្វើតេស្តិ៍អវិជ្ជមាន ទោះជាយ៉ាងណាក៏ដោយ Geonu និង Sangwoo បានបញ្ចប់ការធ្វើតេស្តិ៍វិជ្ជមាន តាមរយៈការធ្វើតេស្តិ៍ PCR បន្ថែម។
ទីភ្នាក់ងារនេះបាននិយាយថា សមាជិកបានធ្វើតេស្តិ៍ អវិជ្ជមាននឹងឆ្លងកាត់ការនៅ ដាច់ពីគេជាបន្តបន្ទាប់ និងការធ្វើតេស្តិ៍បន្ថែម ស្របតាមការណែនាំ របស់អាជ្ញាធរដាក់ឲ្យ នៅដាច់ពីគេ ដោយធានាថា ពួកគេនឹងប្រឹងប្រែង ឲ្យអស់ពីសមត្ថភាព ដើម្បីធានាឲ្យមានការជាសះស្បើយ យ៉ាងឆាប់រហ័សរបស់តារា ៕ ដោយ៖លី ភីលីព