បិសាចក្រហម Man UTD យប់មិញនេះ បានធ្វើដំណើរទៅដល់ទឹកដី របស់ក្រុម Burnley សង្ឃឹមយកបាន៣ពិន្ទុ ក្រោយរកបានគ្រាប់ដំបូង តាំងតែពីនាទីទី១៨ ដោយកីឡាករខ្សែបម្រើ Paul Pogba តែត្រូវបានបដិសេធទៅវិញ ដោយកីឡាករ Jay Rodriguez ដែលជាអ្នករកគ្រាប់បាល់ តាមស្មើវិញនៅនាទីទី៤៧។
Man UTD គ្រប់គ្រងបាល់ បានរហូតទៅដល់៦៤ភាគរយ និងស៊ុតចេញបាន២២ដង ចំគោលដៅ៥ដង តែគ្មានឱកាសក្នុងការ រកគ្រាប់បាល់ទី២បានឡើយ ខណៈដែល Burnley ស៊ុតបាន៩ដង និងចំគោលដតែ៣ដងប៉ុណ្ណោះ។
Man UTD កាន់តែតានតឹងមាន៣៩ពិន្ទុក្នុងដៃ ក្រោយបញ្ចប់ទៅការប្រកួតសប្តាហ៍នេះ និងកំពុងឈរនៅលេខរៀងទី៥នៅឡើយ ខណៈដែល Burnley ជាក្រុមបាតតារាងមានតែ ១៤ពិន្ទុប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី