ស៊ីដនី៖ កីឡាករបាល់ឱបអូស្ត្រាលី Johnny Raper បានឈ្នះជើងឯកចំនួន៨ជំនាន់ នៃការប្រកួតលីគកំពូល របស់ប្រទេសអូស្ត្រាលី និងជាតារានៃក្រុមជម្រើសជាតិ ក្នុងទសវត្សរ៍ឆ្នាំ ១៩៨0 បានទទួលមរណភាព ហើយបន្ទាប់ពីការតស៊ូ ជាមួយជំងឺវង្វេងអស់រយៈពេល ជាយូរមកហើយមានអាយុ ៨២ ឆ្នាំ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ។
ប្រធានគណៈកម្មាធិការ សហព័ន្ធកីឡាបាល់ឱបអូស្ត្រាលី លោក Peter V’Landys បានពណ៌នាថា កីឡាករ Raper ជាល្អបំផុតនៃល្អបំផុត។ ពួកយើងបានបាត់បង់កីឡាករដ៏ឆ្នើមម្នាក់ ដែលគ្រប់ពេលវេលារបស់យើង។ V’Landys បាននិយាយសេចក្តីថ្លែងការណ៍មួយថា An Immortal ជាប្រធានក្រុម Kangaroos និងជាកីឡាករ ឈ្នះជើងឯកចំនួន៨ដង។ Johnny ជាកីឡាករបាល់ទាត់ម្នាក់ ដែលមានទេពកោសល្យ ហើយលោកមានសភាវគតិ សម្រាប់លីគបាល់ឱប ដូចយើងមិនសូវបានឃើញដែរ។
លោកមិនមែនជាកីឡាករធំជាងគេ នៅលើទីលាននោះទេ ប៉ុន្តែលោកឆ្លាតបំផុត។លោក Raper ត្រូវបានបោះឆ្នោតឱ្យក្រុមកីឡាបាល់ឱប ប្រចាំសតវត្សន៍របស់ប្រទេសអូស្ត្រាលី ហើយកាលឆ្នាំ ១៩៨១ ស្ថិតក្នុងចំណោមកីឡា៤ប្រភេទ ហៅថា “អមតៈ”។ ARLC បាននិយាយថា Raper បានលេង ៣៩ តេស្តិ៍សម្រាប់អូស្ត្រាលី និងជាប្រធានក្រុម ៨ ដង រួមទាំងក្រុមដែលឈ្នះ World Cup ឆ្នាំ ១៩៦៨ផងដែរ។
លោកបានលេង ៣៧ ប្រកួតសម្រាប់ក្លិប Newtown នៅទីក្រុងស៊ីដនីកាលឆ្នាំ ១៩៥៧ និង ៥៨ មុនពេលចូលរួមជាមួយ St. George Dragons និងលេង ១៨៥ ប្រកួតដោយឈ្នះពានរង្វាន់ ក្នុងស្រុកចំនួន៨ពីឆ្នាំ ១៩៥៩-៦៦ ៕ ដោយ៖លី ភីលីព