ហ្សាការតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២២ថា ប្រទេសឥណ្ឌូនេស៊ី កំពុងស្វែងរកការវិនិយោគ ចំនួន៨,៥៨ពាន់លានដុល្លារអាមេរិក ដើម្បីបិទរោងចក្រថាមពល ដើរដោយធ្យូងថ្មមួយចំនួន ខណៈដែលប្រទេសនេះ កំពុងពន្លឿនការផ្លាស់ប្តូរ ទៅជាថាមពលបៃតងវិញ ។
លោក Luhut Binsar Pandjaitan រដ្ឋមន្ត្រីសម្របសម្រួលកិច្ចការសមុទ្រ និងវិនិយោគរបស់ប្រទេសនេះ បានលើកឡើងនៅឯវេទិកាវិនិយោគ Mandiri ដែលបានធ្វើឡើងនៅថ្ងៃពុធនេះថា ការវិនិយោគអាចជួយឱ្យរោងចក្រ ថាមពល៥,៥ជីហ្គាវ៉ាត់ ផ្អាកដំណើរការបាន ដែលត្រូវបានកំណត់គោលដៅថា នឹងបញ្ចប់នៅឆ្នាំ២០៣០ ។
នៅដំណាក់កាលបន្ទាប់ ចាប់ពីឆ្នាំ២០៣០ដល់ឆ្នាំ២០៥៥ ប្រទេសនេះនឹងបិទដំណើរការ ពីរោងចក្រថាមពលធ្យូងថ្ម៤៩ជីហ្គាវ៉ាត់ ដែលជាកិច្ចខិតខំប្រឹងប្រែង ដើម្បីឈានដល់ការបំភាយឧស្ម័ន សុទ្ធត្រឹមឆ្នាំ២០៦០ ឬមុន ។ នេះបើយោងតាមរដ្ឋមន្ត្រី បានថ្លែងយ៉ាងដូច្នេះ ។
លោក Pandjaitan បានថ្លែងថា ក្នុងនាមជាប្រទេសមួយក្នុងចំណោម ប្រទេសបញ្ចេញកាបូនឌីអុកស៊ីត លំដាប់កំពូលរបស់ពិភពលោក ឥណ្ឌូនេស៊ី បានប្តេជ្ញាចិត្តកាត់បន្ថយ ការប្រើប្រាស់ថាមពលហ្វូស៊ីល ហើយបានគ្រោងនឹងជំនួសមកវិញ នូវរុក្ខជាតិដែលប្រើធ្យូងថ្ម ជាមួយនឹងថាមពលព្រះអាទិត្យ កម្តៅផែនដី និងកម្លាំងខ្យល់បក់ ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា