កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ១១ ខែកុម្ភៈ តារាចម្រៀង Kim Jong Kook បានអាប់ដេតជូនអ្នកគាំទ្រតាមរយៈគណនីបណ្តាញផ្សព្វផ្សាយសង្គម Instagram របស់លោក ខណៈពេលកំពុងនៅដាច់ដោយឡែក បន្ទាប់ពីលោកឆ្លងមេរោគ COVID-19 ។
កន្លងមក សេចក្តីប្រកាសរបស់តារាចម្រៀង Kim Jong Kook បានបញ្ជាក់ថា តារាចម្រៀងរូបនេះបានធ្វើតេស្តិ៍វិជ្ជមានមេរោគ COVID-19 គិតត្រឹមថ្ងៃទី ១0 ខែកុម្ភៈ ហើយនឹងដាក់ឲ្យនៅដាច់ដោយឡែករយៈពេលប្រហែល ១0 ថ្ងៃ។ ប៉ុន្តែមើលទៅហាក់បីដូចជានៅដាច់ដោយឡែកក៏ដោយ ក៏លោកKim Jong Kook មិនសុខចិត្តទៅណាមួយថ្ងៃដោយមិនបានធ្វើលំហាត់ប្រាណ។
ការបង្ហោះលើ Instagram នាពេលថ្មីៗនេះ តារាចម្រៀងរូបនេះបានបង្ហាញវីដេអូឃ្លីបខ្លីមួយ អំពីអង្កាំញើសរបស់លោកពេញអាវរបស់លោក ហើយបានសរសេរថា #តើវាទម្ងន់ #តើវា cardio #នៅផ្ទះ #បើគ្មានវា #តើខ្ញុំរស់យ៉ាងណា។ មិនបាច់បារម្ភទេ មើលទៅ Kim Jong Kook ធ្វើបានល្អនៅផ្ទះ៕ ដោយ៖លី ភីលីព