សិល្បៈ និង កម្សាន្ត

នាង Chaewon នឹងចាកចេញពី DSP Media បន្ទាប់ពីបញ្ចប់ កិច្ចសន្យាផ្តាច់មុខ របស់នាង

កូរ៉េ ៖ បើយោងតាមចេញផ្សាយ ផ្លូវការរបស់គេហទំព័រ កម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា អតីតសមាជិក April នាង Chaewon បានសម្រេចចិត្តចែកផ្លូវ ជាមួយ DSP Media បន្ទាប់ពីកិច្ចសន្យាផ្តាច់មុខ របស់នាងបានបញ្ចប់ ។

យោងតាម DSP Media នៅថ្ងៃទី ១៤ ខែកុម្ភៈថា កិច្ចសន្យាផ្តាច់មុខរបស់ Chaewon បានដល់ទីបញ្ចប់នៅថ្ងៃទី ១១ ខែកុម្ភៈ។ កាលពីមុន Chaewon បានធ្វើបច្ចុប្បន្នភាព អ្នកគាំទ្រលើបណ្តឹងបន្ត របស់នាងប្រឆាំងនឹងអតីតមិត្ត រួមក្រុមរបស់នាង Lee Hyunjoo បន្ទាប់ពីក្រុមនេះ បានរំសាយជាផ្លូវការកាលពីថ្ងៃទី ២៨ ខែមករា ។

ខាងក្រោមនេះគឺជាសេចក្តីថ្លែងការណ៍ផ្លូវការទាំងស្រុងរបស់ DSP Mediaថា កិច្ចសន្យាផ្តាច់មុខរបស់យើង ជាមួយសិល្បការិនី Kim Chaewon បានផុតកំណត់នៅថ្ងៃទី ១១ ខែកុម្ភៈ ឆ្នាំ ២0២២។ យើងបានសម្រេចចិត្តរួម បន្ទាប់ពីបានឆ្លងកាត់ការពិភាក្សា ហ្មត់ចត់ ។
សូមថ្លែងអំណរគុណ ចំពោះអ្នកគាំទ្រដែលបានគាំទ្រ និងស្រលាញ់ Kim Chaewon ក្នុងនាមជាសិល្បកររបស់យើង អស់រយៈពេល ៦ ឆ្នាំមកហើយ ៕ដោយ៖លី ភីលីព

Most Popular

To Top