ហ្សឺណែវ៖ អគ្គនាយកអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus បានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការ និងការសហការគ្នាក្នុងការប្រឈមមុខ នឹងការគំរាមកំហែងទូទៅពីជំងឺរាតត្បាតកូវីដ-១៩។
ប្រធានអង្គការសុខភាពពិភពលោក បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចពិភាក្សាមួយ ដែលមានចំណងជើងថា “សូមឱ្យឆាប់ជា: ការស្វែងរកផ្លូវចេញពីជំងឺរាតត្បាត” ក្នុងអំឡុងពេលសន្និសីទសន្តិសុខទីក្រុង Munich (MSC) ដែលកំពុងដំណើរការនៅទីនេះក្នុងទីក្រុង Munich ភាគខាងត្បូងនៃប្រទេសអាល្លឺម៉ង់។
លោកបានពិពណ៌នាថាជា “គ្រោះថ្នាក់” ការរៀបរាប់ដែលថា ជំងឺរាតត្បាតត្រូវបានបញ្ចប់ជាមួយនឹងការ គ្របដណ្តប់វ៉ាក់សាំងខ្ពស់នៅក្នុងប្រទេសមួយចំនួន ហើយបានបដិសេធការអះអាងដែលថាទ ម្រង់ឆ្លងអូមីក្រុង គឺមិនសូវធ្ងន់ធ្ងរនោះទេ។
លោក Tedros បានរំលឹកថាមនុស្ស ៧ម៉ឺន នាក់បានស្លាប់ក្នុងមួយសប្តាហ៍ ដោយសារជំងឺ ដែលអាចការពារបាន និងអាចព្យាបាលបាន និងលើកឡើងថា ៨៣ភាគរយ នៃចំនួនប្រជាជននៅទ្វីបអាហ្រ្វិក មិនទាន់ទទួលបានវ៉ាក់សាំងបង្កាជំងឺកូវីដ-១៩ ហើយបន្ដថា ប្រព័ន្ធថែទាំសុខភាពនៅទូទាំងពិភពលោក បានបន្តតានតឹង។
លោកបានប្រាប់ទស្សនិកជន ដែលបិទបាំងទាំងស្រុងរបស់លោកថា “តាមពិត លក្ខខណ្ឌ គឺល្អសម្រាប់បំរែបំរួល ដែលអាចឆ្លងបាន និងគ្រោះថ្នាក់ជាងមុន”។ លោកបានអះអាងថា “យើងអាចបញ្ចប់ជំងឺរាតត្បាតកូវីដ-១៩ ជាគ្រាអាសន្នសុខភាពសកលនៅឆ្នាំនេះ យើងមានឧបករណ៍ យើងមានចំណេះដឹង”៕ ដោយ៖ ឈូក បូរ៉ា