តើអ្នកដឹងទេថា អ្នកតែងតែប៉ះពាល់ជាមួយជាតិពុល គ្រប់ទីកន្លែងនៅក្នុងពិភពលោក ដ៏ទំនើបសព្វថ្ងៃនេះ មិនថាបរិយាកាសដែលអ្នកដកដង្ហើម ទឹកដែលអ្នកញុំា សាប៊ូកក់សក់ និងផលិតផលថែរក្សាស្បែករបស់អ្នក និងអាហារដែលអ្នកទទួលទានសុទ្ធតែ ជាផ្ទុកដោយសារធាតុពុលដែលអាច ប៉ះពាល់ដល់សុខភាពរបស់អ្នក។
វាអាចប៉ះពាល់ដល់ ថាមពលមេតាប៉ូលីស របស់រាងកាយ និងអ័រម៉ូន ប្រព័ន្ធរំលាយអាហារ និង កំរិតនៃថាមពលរាងកាយរបស់អ្នក។
ដោយឡែក មានវិធីម្យ៉ាងដែល អ្នកគួរតែធ្វើរៀងរាល ព្រឹកបន្ទាប់ភ្ញាក់ពីគេង ក្នុងរយៈពេលតែមួយនាទី ដើម្បីជួយកំចាត់សារជាតិពុលទាំងនោះ និងជួយឲ្យប្រព័ន្ធរំលាយអាហារ របស់អ្នកមានភាពប្រសើរឡើង ព្រមទាំងជួយបង្កើនថាមពល មេតាប៉ូលីសរបស់រាងកាយ។
តើវិធីនោះគួរធ្វើឡើងយ៉ាងដូចម្តេច?
ជាក់ស្តែងបន្ទាប់ពី អ្នកងើបពីគេងរៀងរាល់ថ្ងៃ អ្នកគួរច្របាច់ក្រូចឆ្មារមួយចំហៀង ទៅក្នុងទឹកក្តៅឧណ្ណៗមួយកែវ ហើយទទួលទាន ដើម្បីឲ្យថាមពល និងប្រព័ន្ធរំលាយអាហាររបស់ រាងកាយមានដំណើរការល្អ។
អ្នកគួរតែទទួលទានវា យ៉ាងហោចណាស់ឲ្យបាន ១០នាទីមុនពេលទទួលទាន អាហារពេលព្រឹករៀងរាល់ថ្ងៃ។
ជាពិសេសការទទួលទាន ទឹកក្រូចឆ្មារជាមួយ ទឹកក្តៅរាងរាល់ព្រឹក ក៏មានប្រសិទ្ធភាព ក្នុងការសំរកទំងន់ផងដែរ ដោយវាអាចជួយសំរួល ដល់តុល្យភាពអ័រម៉ូន និងកំចាត់ជាតិពុលនៅក្នុងរាងកាយ។