សុខភាព និង ផ្លូវភេទ

៥ វិធីជៀសវាង ការឡើងទំងន់ ពេលអង្គុយធ្វើការ

តើអ្នកអារម្មណ៍ថា រវល់ខ្លាំងណាស់មែនទេ ដោយត្រូវអង្គុយធ្វើការពេញមួយថ្ងៃ និងគ្មានអារម្មណ៍ក្នុងការធ្វើលំហាត់ប្រាណ? ជាក់ស្តែង ការអង្គុយធ្វើការនៅការិយាល័យ យូរពេញមួយថ្ងៃដោយ គ្មានលំហាត់ប្រាណអ្វីសោះ អាចធ្វើឲ្យអ្នកឡើងទំងន់ បានយ៉ាងងាយ។

ហេតុដូច្នេះអ្នកគួរតែឆ្លៀតពេល ដើម្បីធ្វើចលនារាងកាយ ដើម្បីឲ្យចរន្តឈាមរបស់អ្នកដើរស្រួល។ ដោយឡែក ក្រោមនេះគឺជាវិធីមួយចំនួនដែល អ្នកគួរតែអនុវត្តនៅ ពេលអ្នកអង្គុយធ្វើការយូរ ដើម្បីជៀសវាងការឡើងទំងន់។

វីធីទី១: ជៀសវាងការអង្គុយគងទាក់ខ្លា

បន្ទាប់ពីអ្នកអង្គុយលើកៅអីរួចហើយ អ្នកតែងតែលើកជើងគងលើគ្នាភ្លាម។ ទោះបីជាយ៉ាងណាក្តី នៅពេលដែលអ្នកអង្គុយគងជើងគ្នា សរសៃឈាមនៃត្រគាករបស់អ្នក ចាប់ផ្តើមតឹង នឹងត្រូវបានសង្កត់ ដោយធ្វើឲ្យចរន្តឈាមរត់ មិនបានល្អដល់ប្រអប់ជើង ដែលអាចធ្វើឲ្យជើងរបស់អ្នករីកធំ។

អ្នកប្រហែលជាធ្លាប់មានបទពិសោធន៍ឈឺ នឹងស្ពឹកជើង នៅពេលដែលអ្នកអង្គុយបែបនេះយូរ ហេតុដូច្នេះហើយអ្នកគួរតែចោលទំលាប់ នៃការអង្គុយគងទាក់ខ្លា មិនថានៅកន្លែងធ្វើការ ឬទីកន្លែងណាក៏ដោយ។

អង្គុយគងទាក់ខ្លា ក៏អាចធាត់ដែរ?

ការអង្គុយគងទាក់ខ្លាផ្តល់ សម្ពាធដល់រាងកាយ ជាពិសេសបរិវេណត្រគាករបស់អ្នក។ មួយវិញទៀត វាអាចប៉ះពាល់ដល់ឆ្អឹងខ្នង ស្មា និង ធ្វើឲ្យអន់ថយដល់ថាមពល មេតាប៉ូលីសរបស់រាងកាយ ព្រមទាំងធ្វើឲ្យចរន្តឈាម និងកាឡូរីរត់មិនស្មើល្អ ដែលជាហេតុធ្វើឲ្យ អ្នកខ្លះធាត់ដោយកន្លែង។

វិធីទី២: ជៀសវាងកុំឲ្យ ក ពោះ និង កជើង ប៉ះនឹងអាកាសធាតុត្រជាក់ខ្លាំងពេក

ពីមួយថ្ងៃទៅមួយថ្ងៃ អ្នកតែងតែអង្គុយ ធ្វើការនៅក្នុម៉ាស៊ីនត្រជាក់ ដែលជួនកាលធ្វើឲ្យអ្នករងារ រហូតទាល់តែត្រូវការអាវក្រៅបន្ថែម។

ទោះបីជាយ៉ាងណាក្តី នៅពេលអង្គុយធ្វើការអ្នកគួរតែ ព្យាយាមគ្របដណ្តប់បរិវេណ ក ពោះ នឹង កជើងរបស់អ្នក ចៀសវាងកុំឲ្យត្រជាក់ខ្លាំងពេក ដោយសារតែកន្លែងទាំង ៣ នេះមានប្រព័ន្ធសរសៃឈាមធំៗ របស់រាងកាយ ដែលអាចធ្វើឲ្យវាមានចលនាមិនប្រក្រតី នៅពេលដែលប៉ះនឹង អាកាសធាតុត្រជាក់ខ្លាំងពេក។

ជាមួយគ្នានេះដែរ ការឲ្យរាងកាយប៉ះពាល់ជាមួយ នឹងធាតុត្រជាក់ខ្លាំងពេក ជាមូលហេតុមួយដែលអាចបណ្តាលឲ្យ អ្នកឡើងទម្ងន់ដោយមិនដឹងខ្លួន។

វិធីទី៣: ជៀសវាងការទទួលទានភេសជ្ជៈត្រជាក់
នៅក្នុងអាកាសធាតុក្តៅ

អ្នកតែងតែមានអារម្មណ៍ ចង់ទទួលទានភេសជ្ជៈណា ត្រជាក់ៗ ដែលអាចធ្វើឲ្យអារម្មណ៍អ្នកស្រស់ស្រាយ បន្ទាប់ពីបានទទួលទាន។ ផ្ទុយទៅវិញអ្នក មិនធ្លាប់បានគិតទេថាតើភេសជ្ជៈទាំងនោះ មានផលប៉ះពាល់ដល់រាងកាយ របស់អ្នកយ៉ាងដូចម្តេច។ ជាក់ស្តែង ការទទួលទានទឹកត្រជាក់ ក្នុងខណៈពេលដែល អ្នកអង្គុយធ្វើការយូរ បណ្តាលឲ្យអ្នកដុះក្បាលពោះ។

ហេតុដូច្នេះអ្នកគួរតែព្យាយាម ទទួលទានទឹកក្តៅឧណ្ណៗឲ្យបានច្រើន ដើម្បីជួយរំលាយជាតិខ្លាញ់ នៅក្នុងសារពាង្គកាយរបស់អ្នក ជាពិសេស បរិវេណក្បាលពោះរបស់អ្នក។ ជាមួយគ្នានេះដែរ អ្នកគួរទទួលទានទឹកខ្ញីក្តៅៗ ដែលវាមានអត្ថប្រយោជន៍ ជួយសម្រួលដល់ចរន្តឈាម ដោយធ្វើឲ្យសារពាង្គកាយ រក្សាកម្តៅបានល្អ។

វិធីទី៤: ព្យាយាមឆ្លៀតពេលដើម្បីធ្វើចលនា

ទោះបីជាមានកិច្ចការ រវល់យ៉ាងណាក៏ដោយ អ្នកមិនត្រូវអង្គុយនៅតែមុខកុំព្យូទ័រ ខំប្រឹងធ្វើការរហូតនោះទេ។ អ្នកគួរតែឆ្លៀតពេលសម្រាកដើម្បីពត់ដៃ ពត់ខ្លួន ធ្វើចលនា ដើម្បីឲ្យប្រព័ន្ធសសរសៃឈាម នៅក្នុងរាងកាយរត់បានស្រួល។

មួយវិញទៀត វាអាចជួយដុតបំផ្លាយសារជាតិខ្លាញ់ នៅក្នុងរាងកាយដែរ ដែលមិនអាចធ្វើឲ្យអ្នកមិនធាត់ដោយកន្លែង ជាពិសេសត្រង់ជើង ភ្លៅ ក្បាលពោះ នឹងដើមដៃ ជាដើម។

វិធីហាត់ប្រាណដែល អ្នកអាចអនុវត្តន៍នៅកន្លែងធ្វើការ ដោយមិនមានអ្នកណា ចាប់អារម្មណ៍មានដូចខាងក្រោម៖
អ្នកអង្គុយដាក់ខ្នងឲ្យត្រង់ លើកជើងឲ្យត្រង់ឲ្យស្មើរនឹង កៅអីអង្គុយរបស់អ្នក ប្រហែលជា ៣ ទៅ៥ វិនាទី បន្ទាប់មកដាក់ជើងចុះវិញ។ អ្នកតែអនុវត្តវិធីនេះ ៥ដង ហើយសឹមត្រឡប់ទៅ បំពេញកិច្ចការរបស់អ្នកវិញ។

Most Popular

To Top