កីឡា

លោក នេត សាវឿន ក្លាយជាប្រធាន ខណៈលោក អាំង សេរីពិសិដ្ឋ ក្លាយជាអគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា អាណត្តិទី៦ ឆ្នាំ២០២២-២០២៦

ភ្នំពេញ៖ លោកសន្តិបណ្ឌិត នេត សាវឿន ជាអគ្គស្នងការនគរបាលជាតិ បានក្លាយជាប្រធាន សហព័ន្ធកីឡាបាល់ទះកម្ពុជា អាណត្តិទី៦ ឆ្នាំ២០២២-២០២៦ ខណៈលោកបណ្ឌិត អាំង សេរីពិសិដ្ឋ ក្លាយអគ្គលេខាធិការ សហព័ន្ធកីឡាបាល់ទះកម្ពុជា អាណត្តិថ្មី បន្ទាប់ពីសមាជិកប្រតិបត្តិ អាណត្តិចាស់ អ្នកតំណាងក្លិប និងសមាគមកីឡាបាល់ទះបានបោះឆ្នោត តែងតាំងលោកប្រធាន កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២២ ក្នុងមហាសន្និបាតអាណត្តិទី៥ និងបន្តអាណត្តិទី៦ របស់សហព័ន្ធកីឡាបាល់ទះកម្ពុជា។

ក្នុងឳកាសមហាសន្និបាត សហព័ន្ធកីឡាបាល់ទះកម្ពុជា បញ្ចប់អាណត្តិទី ៥ និងបន្តអាណត្តិទី៦ ឆ្នាំ២០២២-២០២៦ កាលពីពេលថ្មីៗនេះ លោកសន្តិបណ្ឌិត នេត សាវឿន ជាអគ្គស្នងការនគរបាលជាតិ លោក ស សុខា រដ្ឋលេខាធិការនៃក្រសួងអប់រំ យុវជន និងកីឡា និងលោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា សមាសភាពសមាជិក គណៈកម្មាធិការប្រតិបត្តិ សហព័ន្ធកីឡាបាល់ទះកម្ពុជា សម្រាប់អាណត្តិទី៦ ឆ្នាំ ២០២២-២០២៦ មានចំនួន២១រូបរួមមាន ៖លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានសហព័ន្ធ លោក ស សុខា អនុប្រធានទី១ លោក ប៊ូ ជុំសេរី អនុប្រធាន លោក គៀត ច័ន្ទថារិទ្ធ អនុប្រធាន លោក ឌី វិជ្ជា អនុប្រធាន លោក ជាម ឃុនណាត អនុប្រធាន លោក វុធ ផល្លី អនុប្រធាន លោក ស ថេត អនុប្រធាន លោកបណ្ឌិតសភាចារ្យ សំ សោភាន់ អនុប្រធាន និងលោក ជា ចំរើន អនុប្រធាន។

ចំណែកលោកបណ្ឌិត អាំង សេរីពិសិដ្ឋ ក្លាយអគ្គលេខាធិការអាណត្តិថ្មី លោក សារ៉ាន កំសត់ លោក ឆាយ គឹមខឿន លោក ឡោ សុឡេង លោក តែម ម៉ឺន លោក បឹង គឹមតោ លោក ឆឹង យ៉ៅយ៉េន លោក ញ៉ែម ជិនឌី លោក ប៉ូវ ងន់សេង លោក ទែន ឡន និងលោក កួន សុគន្ធី ជាសមាជិកទំាងអស់។

សម្រាប់អាណត្តិទី៦ ឆ្នាំ២០២២-២០២៦លោកសន្តិបណ្ឌិត នេត សាវឿន ក្លាយជាប្រធានបានតែងតាំង សមាសភាពថ្នាក់ដឹកនាំកិត្តិយស របស់សហព័ន្ធចំនួន៦រូប ដូចជាលោក គង់ វិបុស ប្រធានកិត្តិយសរបស់សហព័ន្ធ អ្នកឧកញ៉ា គិត ម៉េង អនុប្រធានកិត្តិយស លោកឧកញ៉ា ឃុន សៀ លោកឧកញ៉ា លាង ឃុន លោកឧកញ៉ា សុខ ហុង និងលោក ហ្គុយ ឆាយ ជាសមាជិកកិត្តិយសរបស់សហព័ន្ធបាល់ទះកម្ពុជា៕ ដោយ៖លី ភីលីព

Most Popular

To Top