ទីក្រុងប៉េកាំង ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ បាននិយាយថា បន្ទាប់ពីបានរៀបចំ ទាំងការប្រកួត កីឡាអូឡាំពិករដូវក្តៅ និងកីឡាអូឡាំពិករដូវរងា ពេលនេះព្រឹត្តិការណ៍កីឡាអន្តរជាតិ ដ៏សំខាន់មួយបានបន្សល់ទុក សម្រាប់ប្រទេសចិន ធ្វើជាម្ចាស់ផ្ទះ គឺបាល់ទាត់ពិភពលោក “World Cup” ។
ប្រធានអ្នកគាំទ្រកីឡាបាល់ទាត់ លោក Xi Jinping បាននិយាយថា លោកចង់ឲ្យប្រទេសចិនឡើងឆាក ហើយថែមទាំងឈ្នះ ការប្រកួត World Cup ផ្នែកបុរសនៅថ្ងៃណាមួយ ហើយប្រទេសនេះបាននឹងកំពុងសាងសង់ និងជួសជុលកីឡដ្ឋានតាមការរំពឹងទុក ។ ប៉ុន្តែអ្នកវិភាគនិយាយថា សុបិនរបស់លោក Xi ប្រឈមនឹងឧបសគ្គមួយចំនួន ដោយចាប់ផ្ដើមពីការបង្ហាញទម្រង់លេង ដ៏គួរឲ្យសង្វេគរបស់ក្រុមជម្រើសជាតិ ។
ក្រុមបុរសធ្លាប់បានចូលលេង World Cup ម្តងគត់គឺកាលងឆ្នាំ ២00២ ដែលពួកគេបរាជ័យក្នុងការឈ្នះមួយពិន្ទុ ឬសូម្បី តែស៊ុតបញ្ចូលទីមួយគ្រាប់។ ក្តីសង្ឃឹមរបស់ពួកគេ នៃការប្រកួត 2022 Qatar World Cup បានបញ្ចប់ទៅដោយភាពអាម៉ាស់ដោយការចាញ់ វៀតណាម ៣-១ ក្នុងខែនេះ។
ក្នុងនាមជាម្ចាស់ផ្ទះ ពួកគេនឹងមានសិទ្ធិសម្រាប់ World Cup ដោយស្វ័យប្រវត្តិ ប៉ុន្តែក្រុមចិន បច្ចុប្បន្ននឹង ស្ថិតក្នុងគ្រោះថ្នាក់ នៃការអាម៉ាស់យ៉ាងពិតប្រាកដ ។ លោក Cameron Wilson ស្ថាបនិកគេហទំព័រ Wild East Football មានជំនាញខាងផ្នែកបាល់ទាត់ បាននិយាយថា មនុស្សជាច្រើនជឿថា ប្រទេសចិនមិនចង់ ធ្វើជាម្ចាស់ផ្ទះ World Cup រហូតដល់ពួកគេអាច មានទំនុកចិត្តបន្ថែមទៀតថា ក្រុមជម្រើសជាតិអាចធ្វើបានល្អ គ្រប់គ្រាន់ដើម្បីកុំឲ្យអាម៉ាស់ ដល់ប្រទេស និងបាល់ទាត់ចិន ។
បាល់ទាត់ចិនបានល្បីល្បាញកាលពីប៉ុន្មានឆ្នាំមុន សម្រាប់ការប្រមូលផ្តុំគ្រូបង្វឹក និងកីឡាករបរទេសល្បីៗ ប៉ុន្តែសម័យនោះបានកន្លងផុតទៅយូរហើយ។ វាបានក្លាយជាកីឡាករធម្មជាតិ ភាគច្រើនជាជនជាតិប្រេស៊ីល ប៉ុន្តែក្រុមជម្រើសជាតិនៅតែ ជាប់ចំណាត់ថ្នាក់ទី៧៥ ក្នុងចំណាត់ថ្នាក់របស់ FIFA ។ កាតាក៏ធ្លាប់ជាក្រុមបាល់ ទាត់តិចតួចកាលឆ្នាំ ២0១0 នៅពេលពួកគេបាន ឈ្នះសិទ្ធិ ក្នុងការប្រកួត World Cup នៅឆ្នាំនេះ ប៉ុន្តែពួកគេបានប្រសើរឡើង ចាប់តាំងពីពីលេខ ១១៣ ក្នុងពិភពលោកមកលេខ ៥២ នៅថ្ងៃនេះ ៕ ដោយ៖លី ភីលីព