ព័ត៌មានអន្តរជាតិ

តម្លៃប្រេងសាំង ជាមធ្យមជិត១.៩0ដុល្លារ ក្នុងមួយលីត្រ ដោយសារភាពតានតឹង នៅអ៊ុយក្រែន បន្ថែមសម្ពាធ លើការរស់នៅ

អង់គ្លេស៖យោងតាមការចេញផ្សាយពីគេហទំព័រស្គាយញ៉ូវបានប្រាប់ឲ្យដឹងថា តម្លៃប្រេងសាំងនៅចក្រភពអង់គ្លេសកំពុងបិទនៅតម្លៃ ១.៩0ដុល្លារក្នុងមួយលីត្រ ដោយសារភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែនជំរុញឲ្យតម្លៃប្រេងពិភពលោកឡើងថ្លៃកប់ពពក។

យោងតាម RACថា អត្រាជាមធ្យមសម្រាប់សាំងមួយលីត្របានឡើងដល់ ១.៩0ដុល្លារដែលជាកំណត់ត្រាថ្មីមួយ ខណៈដែលប្រេងម៉ាស៊ូតមានតម្លៃ ១.៩៧ផោន។ អង្គការរថយន្តបានព្រមានអ្នកបើកបរឲ្យរំពឹងថា សាំងនឹងឡើងដល់កម្រិត ១.៩0ដុល្លារនៅប៉ុន្មានថ្ងៃខាងមុខ។ តម្លៃប្រែប្រួលនៅទូទាំងប្រទេស ហើយការព្យាករណ៍មួយចំនួនកំពុងគិតថ្លៃប្រេងឥន្ធនៈនៅកម្រិតមធ្យមនោះ។

តម្លៃប្រេងឥន្ធនៈខ្ពស់គឺជាកត្តានៅពីក្រោយការកើនឡើងថ្លៃដើមនៃការរស់នៅរបស់ចក្រភពអង់គ្លេស ដែលជួយជំរុញឲ្យអតិផរណាឡើងដល់កម្រិតខ្ពស់រយៈពេលបីទសវត្សរ៍។ ការកើនឡើងតម្លៃប្រេងនាពេលថ្មីៗនេះ បន្ទាប់ពីទាហានរុស្ស៊ីចូលអ៊ុយក្រែនបានបន្ថែមសម្ពាធកើនឡើង។

ប្រេងឆៅ Brent បានកើនឡើងដល់ ៩៩.៥0 ក្នុងមួយបារ៉ែលនៅដើមសប្តាហ៍នេះជាកម្រិតខ្ពស់បំផុតចាប់តាំងពីខែកញ្ញា ២0១៤ ហើយអ្នកវិភាគរំពឹងថាវានឹងជំរុញឲ្យលើសពីកម្រិត ១00ដុល្លារអាមេរិក៕ដោយ៖លី ភីលីព

Most Popular

To Top