ត្រឹមតែប៉ុន្មានភាករយប៉ុណ្ណោះ នៃអ្នកដែលមានរោគចង់តែគេង តាំងពីព្រឹកទល់ល្ងាចមានមូលហេតុ ទាក់ទងនិងវិបត្តិផ្លូវចិត្ត ក្រៅពីនោះស្ទើរតែ ៨៥ភាគរយ ទៅហើយនៃអ្នកដែលមាន វិបត្តិទទួលទានដំណេកមានទំនាក់ទំនង និងលក្ខខណ្ឌក្នុងចំនោមទាំង៣គឺៈ
១. ស្ទះផ្លូវដង្ហើមនៅពេលគេងលក់៖ គឺជាវិបត្តិនៃការដកដង្ហើមមួយ ដែលជានិច្ចជាកាល បណ្តាលមកពីមាន ការស្ទះភាគខ្លះនៅត្រង់ ផ្នែកក្រោយនៃបំពង់ក ហើយជាទូទៅវាច្រើន កើតនៅលើបុរសវ័យ កណ្តាលដែលធាត់ ហើយមានសម្ពាធឈាមខ្ពស់។ ការស្ទះផ្លូវដង្ហើមនៅពេល ដេកលក់នេះត្រូវបានគេកត់សម្គាល់ បានដោយសារស្នូរស្រមុកខ្លាំង ដែលជួនកាលអាច ធ្វើឲ្យភ្ញាក់អ្នកជិតខាង។
២. ចង់តែគេងភ្លាមមិនអាចទប់បាន៖ ប្រមាណជា ៧៥ភាគរយ នៃករណីនេះកើតឡើង ដោយការបាត់បង់នូវ កម្លាំងសាច់ដុំមួយរំពេច។ អ្នកដែលមានករណីនេះ ខ្លះមានការមរមើរមមាយ ចម្លែកមុននឹងគេងលក់ ហើយសាច់ដុំមានការបាត់បង់ នូវកម្លាំងកន្ត្រាក់រហូតដល់ ពេលភ្ញាក់ឡើង។
៣. ការកន្រ្តាក់មិនប្រក្រតីនៃ សាច់ដុំកំភួនជើង ក្នុងពេលដឹកលក់
ករណីនេះបង្ហាញឡើងប្រហែលជា ១០ភាគរយ នៃករណីចង់តែគេង ពីព្រឹកដល់ល្ងាច។