កីឡា

Rakitic ធ្លាប់បានអះអាងថា ចង់វិលត្រឡប់ទៅក្លឹបចាស់ Sevillaវិញ

The Mirrorនៃចក្រភពអង់គ្លេសចេញផ្សាយនៅថ្ងៃអង្គារទី៣ខែធ្នូនេះបានសរសេរថាបិសាចក្រហមMan Unitedធ្លាប់បានបរាជ័យម្តងហើយក្នុងការព្យាយាមចចារទិញកីឡាករខ្សែបម្រើក្រូអាតRakiticកាលពីខែមុនដោយហ៊ានឲ្យតម្លៃកីឡាករត្រឹមតែ១៣លានផោនប៉ុណ្ណោះ។

ក្លឹបយក្សអេស្បាញBarcelonaធ្លាប់បានបញ្ជាក់ហើយថានឹងមិនលក់កីឡាកររូបនេះឡើយក្នុងតម្លៃក្រោម៣០លានផោនទោះបីជាបច្ចុប្បន្នRakiticគឺមិនអាចបង្ហាញខ្លួនបានញឹកញាប់ឡើយក្នុងការប្រកួតរបស់ក្លឹប។Rakiticក្នុងវ័យ៣១ឆ្នាំធ្លាប់បាននិយាយថានឹងគឺជារឿងដ៏រីករាយប្រសិនបើគេអាចផ្លាស់ទៅលេងនៅក្លឹបចាស់Sevilla។

ឆ្លើយតបទៅនឹងព័ត៌មានក្នុងការផ្លាស់ទៅMan United, Inter MilanនិងJuventusកីឡាកររូបនេះក៏បាននិយាយថាដែរមិនច្បាស់ឡើយនៅពេលនេះប៉ុន្តែបញ្ជាក់ថានឹងធ្វើឲ្យអស់សមត្ថភាពក្នុងការលេងប្រកួតឲ្យក្លឹបថ្មីណាមួយរបស់ខ្លួននាពេលខាងមុខ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top