ព័ត៌មានអន្តរជាតិ

តារាសម្ដែង Han Ga In បើកចំហភាពតានតឹង ចំពោះពាក្យចចាមអារ៉ាមភាពគ្មានកូន និងមូលហេតុនាងគ្មានកូនអស់ ១១ ឆ្នាំក្រោយរៀបការ

កូរ៉េ៖បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី ២៤ ខែកុម្ភៈ កម្មវិធីសន្ទនា/ភាពចម្រុះថ្មីរបស់ SBS ‘Circle House’ បានបញ្ចាំងជាលើកដំបូងដែលមានពិធីករ Lee Seung Gi តារាសម្ដែង Han Ga In និង Noh Hong Chul ។

រៀងរាល់សប្តាហ៍ ‘Circle House’ នឹងនិយាយអំពីប្រធានបទផ្សេងៗទាក់ទងនឹងការណាត់ជួប និងទំនាក់ទំនង សង្គមបច្ចុប្បន្ន ហើយនៅក្នុងវគ្គប្រចាំសប្តាហ៍នេះ ភ្ញៀវម្នាក់បានចែករម្លែកថា នាងប្រឆាំងនឹងការណាត់ជួប ឬមានទំនាក់ទំនងស្នេហា។ ក្នុងអំឡុងពេលនៃផ្នែកនេះ តារាសម្តែង Han Ga In ត្រូវបានគេសួរថា តើនាងនឹងមានអារម្មណ៍យ៉ាងណា ប្រសិនបើកូនស្រីរបស់នាងធំឡើង ហើយសម្រេចចិត្តថា នាងនឹងឈប់ទាក់ទងស្នេហា។

នាង Han Ga In បានឆ្លើយថា មិនថាជាការប្រឆាំងនឹងការណាត់ជួប ឬប្រឆាំងការរៀបការនោះទេ ខ្ញុំជាអ្នកធ្វើទាំងអស់វាអាស្រ័យលើនាងខ្ញុំ។ បន្ទាប់មក នាងក៏បានបើកចំហរអំពីបទពិសោធន៍ផ្ទាល់ខ្លួនរបស់នាងនៃការតស៊ូជាមួយពាក្យចចាមអារ៉ាមថា ភាពគ្មានកូន បន្ទាប់ពីរៀបការនៅអាយុ ២៤ ឆ្នាំ។ នាងបាននិយាយថា ខ្ញុំបានជួបប្តីរបស់ខ្ញុំនៅពេលខ្ញុំអាយុ ២២ ឆ្នាំ ហើយរៀបការនៅអាយុ ២៤ ឆ្នាំ។

ខ្ញុំមានអារម្មណ៍ថា ខ្ញុំនៅតែក្មេង ខ្ញុំមិនទាន់ពេញវ័យនៅឡើយ ដូច្នេះហើយខ្ញុំមិនមានទំនុកចិត្ត ឬចង់មានកូន និងចិញ្ចឹមគាត់ទេ ដូច្នេះហើយ ស្វាមីខ្ញុំ និងខ្ញុំបានយល់ព្រមថា យើងនឹងរង់ចាំបង្កើតកូន ដូច្នេះហើយ យើងអត់មានកូនអស់១១ឆ្នាំហើយ។នាង Han Ga In បានរៀបការជាមួយអតីតតួសម្តែង លោក Yeon Jung Hoon កាលឆ្នាំ ២00៥ បានបង្ហើបថា មិនយូរប៉ុន្មានបន្ទាប់ពីខ្ញុំរៀបការ ខ្ញុំនឹងចេញទៅក្រៅជាសាធារណៈ ហើយមនុស្សតែងតែសួរខ្ញុំថា ‘តើអ្នកមានកូននៅពេលណា?’ ។

យើងមិនមានកូនទេ ពាក្យចចាមអារ៉ាមបានចាប់ផ្តើមកើតឡើងថា អាពាហ៍ពិពាហ៍របស់យើងកំពុងបែកបាក់គ្នា ឬថាខ្ញុំគ្មានកូន។ ខ្ញុំមិនដែលព្យាយាមមានកូនតាំងពីដំបូងឡើយ ប៉ុន្តែភ្លាមៗនោះ ពាក្យស្វែងរកគន្លឹះដែលលេចចេញមក នៅជាប់នឹងឈ្មោះរបស់ខ្ញុំគឺ “គ្មានកូន” ។ គ្រាន់តែខ្ញុំបានរៀបការ នោះមិនមានន័យថាជំហានបន្ទាប់នៃជីវិតរបស់ខ្ញុំគឺការមានផ្ទៃពោះនោះទេ។ ពាក្យចចាមអារ៉ាមទាំងនោះបានធ្វើឲ្យខ្ញុំមានអារម្មណ៍តានតឹងខ្លាំង”៕ដោយ៖លី ភីលីព

Most Popular

To Top