ព័ត៌មានអន្តរជាតិ

ប៉ូលិស មិនជឿលើសាក្សីសម្រាប់ការស្លាប់ របស់តារាសម្តែង ដ៏ល្បីល្បាញនាង Tangmo ឡើយ

ថៃ៖លោកឧត្តមសេនីយ៍ទោ Jirapat Phumjit នាយការិយាល័យនគរបាលភូមិភាគទី១បាននិយាយកាលពីថ្ងៃអង្គារថា ប៉ូលិសមិនជឿតាមការលើកឡើងរបស់មនុស្ស៥នាក់នៅលើទូកល្បឿនលឿនជាមួយតារាសម្តែងទូរទស្សន៍ Nida “Tangmo” Patcharaveerapong នៅពេលនាងធ្លាក់ពីលើយន្តហោះរហូតដល់ស្លាប់នោះឡើយ យោងតាមការចេញផ្សាយពីគេហទំព័រbangkokpost។

មូលហេតុនៃការស្លាប់ត្រូវបានគេរកឃើញថា ជាការលង់ទឹក ហើយដើម្បីកំណត់ថា តើអ្វីដែលបណ្ដាលឲ្យនាងធ្លាក់ក្នុងទឹកទន្លេនោះថា ជាខ្លួនឯង ឬអ្នកផ្សេងនោះត្រូវការពេលវេលា។ លោកបានបន្តថា ចំពោះការលើកឡើងដោយមនុស្ស ៥ នាក់នៅក្នុងទូកនោះ ប៉ូលិសមិនជឿទាំងស្រុងទេ។

តារាស្រីរូបនេះត្រូវបានគេរាយការណ៍ថា បានទៅកាន់ទូកខាងក្រោយដើម្បីសម្រាលខ្លួនពេលនាងធ្លាក់ក្នុងទឹកកាលពីយប់ថ្ងៃព្រហស្បតិ៍ ចំណែកសាកសពរបស់នាងត្រូវបានរកឃើញនៅរសៀលថ្ងៃសៅរ៍។ មនុស្ស៥នាក់ទៀតនៅលើទូកនោះរួមមាន dsarin “Gatick” Juthasuksawat, Tangmo’s manager; Wisapat “Sand” Manomairat; Nitas “Job” Kiratisoothisathorn; Tanupat “Por” Lerttaweewit; និង Phaiboon “Robert” Trikanjananun។

ចំពោះលោក Tanupat ម្ចាស់ទូក និងលោក Phaiboon ជាអ្នកបើកបរត្រូវបានចោទប្រកាន់ពីបទបើកកប៉ាល់គ្មានអាជ្ញាប័ណ្ណ និងការធ្វេសប្រហែសនាំឲ្យមានមនុស្សស្លាប់។ កាលពីថ្ងៃអង្គារ ពួកគេត្រូវបានស្នើឲ្យធ្វើការពិនិត្យរាងកាយ។

ឧត្តមសេនីយ៍ឯក Jirapat បានបន្ថែមថា ជាពិសេស លោក Nitas ត្រូវបានរកឃើញក្នុងអំឡុងពេលសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃច័ន្ទ ថាមានស្នាមរបួស និងស្នាមជាំខ្លះ ៕ដោយ៖លី ភីលីព

Most Popular

To Top