សេនហ្វ្រេនស៊ីស្កូ ៖ សម្ព័ន្ធនៃរដ្ឋរបស់សហរដ្ឋអាមេរិក បានប្រកាសថា ការស៊ើបអង្កេតរួមគ្នា លើការបង្កគ្រោះថ្នាក់ ដែលអាចកើតមាន របស់កម្មវិធីវិដេអូខ្លី TikTok ដល់អ្នកប្រើប្រាស់ វ័យក្មេង នៃវេទិកានេះ បន្ទាប់ទទួលបានកើនឡើង នៃប្រជាប្រិយភាពជាពិសេស ក្នុងចំណោមកុមារ នាពេលបច្ចុប្បន្ននេះយោង តាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។
មន្ត្រីនៅទូទាំងសហរដ្ឋអាមេរិក បានចាប់ផ្តើមការស៊ើបអង្កេត និង បណ្តឹងផ្ទាល់ខ្លួនរបស់ពួកគេប្រឆាំង នឹងក្រុមហ៊ុនយក្ស បច្ចេកវិទ្យាយក្ស ខណៈរដ្ឋាភិបាលជាតិ បានបរាជ័យ ក្នុងការអនុម័តបទប្បញ្ញត្តិថ្មី ដោយសារតែផ្នែកខ្លះ នៃក្រឡាចត្រង្គបក្សពួក ។ សេចក្តីថ្លែងការណ៍ ពីអគ្គមេធាវីរដ្ឋកាលីហ្វ័រញ៉ា លោក Rob Bonta បាននិយាយថា សម្ព័ន្ធនៃរដ្ឋចំនួន៨ នឹងពិនិត្យ មើលលើគ្រោះថ្នាក់ TikTok អាចបណ្តាលឲ្យអ្នកប្រើប្រាស់ វ័យក្មេងរបស់ខ្លួន និងអ្វីដែលក្រុមហ៊ុន បានដឹងអំពីគ្រោះថ្នាក់ ដែលអាចកើតមាន ។
ការដឹកនាំការស៊ើបអង្កេត គឺជាក្រុមមេធាវីចម្រុះ មកពីរដ្ឋកាលីហ្វ័រញ៉ា ផ្លរីដា រដ្ឋ Kentucky រដ្ឋ Massachusetts រដ្ឋ Nebraska រដ្ឋ New Jersey រដ្ឋ Tennessee និងរដ្ឋ Vermont ។ ការស៊ើបអង្កេតនេះ ផ្តោតទៅលើបច្ចេកទេស របស់ TikTok ដើម្បីបង្កើនការចូលរួម របស់អ្នកប្រើប្រាស់វ័យក្មេង រួមទាំងកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនប្រេកង់ និងរយៈពេល នៃការប្រើប្រាស់របស់កុមារ ។
លោក Bonta បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យើងមិនដឹងថា ក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយសង្គម បានដឹងអ្វីខ្លះអំពីគ្រោះថ្នាក់ទាំងនេះ និងនៅពេលណានោះទេ ។ លោកបានបន្ថែមថា ការស៊ើបអង្កេតទូទាំងប្រទេស របស់យើងនឹងធ្វើឲ្យយើងទទួល បានចម្លើយត្រូវការច្រើន និងកំណត់ថាតើ TikTok កំពុងបំពានច្បាប់ក្នុងការផ្សព្វផ្សាយ វេទិការបស់ខ្លួនដល់ យុវជនកាលីហ្វ័រញ៉ាឬអត់ ។
វីដេអូខ្លីៗរបស់ TikTok ទទួលបានប្រជាប្រិយភាពខ្លាំង ជាមួយនឹងអ្នកប្រើប្រាស់ ដែលក្មេងជាងគេជំរុញ ឲ្យមានការព្រួយបារម្ភ កាន់តែខ្លាំងឡើង ពីឪពុកម្តាយអំពី សក្តានុពល ដែលកូនរបស់ពួកគេអាចបង្កើត ទម្លាប់ប្រើប្រាស់មិនល្អ ឬត្រូវបានប៉ះពាល់នឹងខ្លឹមសារ ដែលបង្កគ្រោះថ្នាក់។ វេទិកានេះបានស្វាគមន៍ ការស៊ើបអង្កេតនេះថា ជាឱកាសមួយក្នុងការផ្តល់ព័ត៌មាន ស្តីពីកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួន ដើម្បីការពារអ្នកប្រើប្រាស់៕
ដោយ៖លី ភីលីព