សុខភាព និង ផ្លូវភេទ

៥វិធី ដើម្បីសក់ទន់ រលោង

សក់របស់អ្នកអាច ត្រូវខូចខាតដោយសារការ ថែរក្សាសក់តាមរបៀបផ្សេងៗ និងការប្រើប្រាស់ផលិតផលខុស។ មិនតែប៉ុណ្ណោះ ការផ្លុំសក់ឲ្យស្ងួត ការគាបសក់ និងការត្រូវពន្លឺព្រះអាទិត្យ អាចធ្វើឲ្យសក់របស់ អ្នកមានការខូចខាត។

ជាមួយគ្នានេះដែរ សក់ខូចអាចត្រូវបានដឹង ដោយសញ្ញាមួយចំនួនដូចជា សក់របស់អ្នកអាចមានសភាពមិនរលោង និងទន់។ ហើយអ្នកនឹងមានអារម្មណ៏ថា មានសក់ស្ងួត និង ស្រួយ ដោយសក់របស់អ្នកងាយនឹងដាច់ និងគ្មានភាពរឹងមាំ។

ដើម្បីកំចាត់នូវបញ្ហានេះអ្នកត្រូវៈ
១.ប្រើប្រាស់វីតាមីន E ដើម្បីបំប៉នសក់ ឲ្យមានភាពរឹងមាំ។ អ្នកត្រូវយកវីតាមីន E ចំនួនមួយគ្រាប់ មកចាក់លើបាតដៃ ហើយយកមកលាបនៅលើ សក់បន្ទាប់ពីអ្នកកក់សក់រួច។ ធ្វើបែបនេះជាប្រចាំនោះ អ្នកនឹងមានអារម្មណ៏ថា សក់ដ៏ស្រស្អាតរបស់អ្នក កំពុងតែត្រឡប់មករកអ្នកវិញ ជាមិនខាន។

២.ប្រើប្រាស់ស៊ុត និងប្រេងអូលីវ ដើម្បីធ្វើការបន្ទន់សក់ ក្នុងមួយសប្តាហ៏ម្តង ដើម្បីជួយព្យាបាលសក់ឲ្យមានទម្ងន់។ វីធីធ្វើ គឺអ្នកត្រូវយកស៊ុតផ្នែកពណ៌លឿង លាយជាមួយនឹងប្រេងអូលីវចំនួន ២ស្លាព្រាបាយ បន្ទាប់មកយកមកលាបនៅលើសក់ ជាពិសេសនៅចុងសក់។ ទុកវាចោលចំនួន៣ នាទី រួចសំអាតចេញ បន្ទាប់មកទើបចាព់ផ្តើម ធ្វើការកក់សក់តាមក្រោយ។

៣.ចូរអ្នកកុំធ្វើការប្តូរពណ៌សក់ ជាញឹកញាប់ខ្លាំងពេក ពីព្រោះការធ្វើបែបនេះ អាចធ្វើឲ្យសក់របស់អ្នកស្ថួតខ្លាំង និងដាច់។

៤.អ្នកគួរតែតម្រឹមសក់ របស់អ្នកជាប្រចាំ មួយខែម្តង។ ការធ្វើបែបនេះ អាចការបន្ថយសក់ខូច និងធ្វើឲ្យមានការលូតលាល់ ឡើងកាន់តែឆាប់រហ័ស។

៥.ចូរអ្នកកុំកក់សក់ និង បន្ទន់សក់ញឹកញាប់ពេក។ អ្នកគួរតែធ្វើសកម្មភាពនេះត្រឹមតែ ២ ឬ ៣ដងក្នុងមួយសប្តាហ៏បានហើយ ពីព្រោះការកក់សក់ញឹកញាប់ពេក អាចឲ្យឲ្យសក់របស់អ្នកស្ថិតនៅក្នុង សភាពខូចខាតកាន់តធ្ងន់ធ្ងរ។

Most Popular

To Top