ស្ថាបនិក Google ទាំងពីររូបគឺលោក Larry Page និង Sergey Brin បានចុះចេញពីតំណែងជាន់ខ្ពស់របស់ខ្លួន ប៉ុន្តែពួកគេនឹងមិនបាត់បង់ អំណាចក្នុងការគ្រប់គ្រងក្រុមហ៊ុន នោះឡើយ។
លោក Larry Page និង Sergey Brin
ក្រុមហ៊ុនមេរបស់ Google គឺ Alphabet បានប្រកាសក្នុងលិខិតផ្ញើជូនម្ចាស់ ភាគហ៊ុននៅថ្ងៃអង្គារថា Page និង Brin នឹងចាកចេញពីមុខតំណែងជា នាយកប្រតិបត្តិ និងប្រធាននៃក្រុមហ៊ុន Alphabet។ លោក Sundar Pichai ដែលជានាយក ប្រតិបត្តិនៃ Google និងត្រូវកាន់មុខតំណែងជានាយកប្រតិបត្តិនៃ ក្រុមហ៊ុន Alphabet ហើយក៏នឹងបន្តកាន់ មុខតំណែងជានាយកប្រតិបត្តិ Google ក្នុងពេល ជាមួយគ្នាផងដែរ។
លោក Pichai
ទោះបីជាមានការផ្លាស់ប្ដូរនោះ លោក Page និង Brin នឹងនៅតែមានសិទ្ធអំណាចក្នុងការគ្រប់គ្រង Alphabet។ តាមការលិខិតចុះបញ្ជីរបស់ក្រុមហ៊ុន អ្នកទាំងពីរមានកាន់កាប់សំឡេងនៃការបោះឆ្នោតនៅ Alphabet ម្នាក់ ២៥,៩% (Page) និង ២៥,១% (Brin)។Page និង Bron ដែលបានរួមគ្នាបង្កើត Google ក្នុងឆ្នាំ ១៩៩៨ នោះ ក៏នឹងបន្តជាសមាជិកក្រុមប្រឹក្សាភិបាលរបស់ Alphabet ដែរ។
Page ត្រូវបានចាត់តាំងធ្វើជានាយកប្រតិបត្តិ Alphabet ក្នុងឆ្នាំ ២០១៥ នៅពេលដែល Google រៀបចំកំណែទម្រង់បង្កើតក្រុមហ៊ុនមេ Alphabet។ លោក Pichai ដែលចូលធ្វើការនៅ Google នៅឆ្នាំ ២០០៤ ត្រូវបានដំឡើងឋានៈជានាយកប្រតិបត្តិ Google ក្នុងពេលតំណាលគ្នានោះ ដែលសាងកេរ្តិ៍ឈ្មោះជាមេដឹកនាំមានឥទ្ធិពលម្នាក់នៅតំបន់ Silicon Valley៕ប្រភព៖ news.sabay.com.kh