ប្រសិនបើភ្នែករបស់អ្នកឈឺចាប់ អ្នកមានអារម្មណ៍ថាមានអ្វីជាប់គាំងនៅក្នុងភ្នែករបស់អ្នក ឬអ្នកមានហៀរទឹកភ្នែក ឬភ្នែកឡើងក្រហម នោះអ្នកប្រហែលជាបានកោស ឬឈ្លីភ្នែករបស់អ្នកឲ្យមានបញ្ហាហើយ។
(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
ប្រសិនបើអ្នកគិតថានោះជាករណីពិតមែន បណ្ឌិត្យសភាចក្ខុអាមេរិចបានណែនាំថា ៖
- សូមទៅជួបគ្រូពេទ្យភ្នែកដោយមិនបង្អង់យូរ
- លាងជម្រះភ្នែករបស់អ្នកជាមួយនឹងទឹកសេរ៉ូម ឬទឹកស្អាតដោយប្រុងប្រយ័ត្នជាទីបំផុត (អង្គធាតុរាវអាចជួយរុញវត្ថុណាមួយដែលជាប់ក្នុងភ្នែករបស់អ្នកចេញមកក្រៅបាន)
- ព្រិចភ្នែកម្តងហើយម្តងទៀត ដើម្បីលុបភ្នែករបស់អ្នកពីធូលីដី ឬគ្រាប់ខ្សាច់តូចៗ
(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- ទាញត្របកភ្នែកខាងលើ និងត្របកភ្នែកខាងក្រោមរបស់អ្នកមើល
- ពាក់វ៉ែនតា
- កុំជូតភ្នែករបស់អ្នក ឬយកវត្ថុណាមួយទៅកាន់វា
កុំពាក់កែវដាក់ក្នុងភ្នែក (contact lenses) ដែលវាអាចធ្វើឲ្យដំណើរការនៃការជាសះស្បើយយឺត ហើយអាចបង្កឲ្យមានផលវិបាកបន្ថែមទៀត៕ប្រភព៖health