នូវែលសេឡង់ ៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា គូស្នេហ៍មួយគូ ដែលជឿថា ពួកគេជីកដំឡូងធំបំផុត របស់ពិភពលោក បានធ្វើឲ្យក្តីសង្ឃឹម របស់ពួកគេរលាយបាត់ បន្ទាប់ពីកំណត់ត្រាពិភពលោកហ្គីណេស “Guinness World Records” បានបញ្ជាក់ថា វាមិនមែនជាដំឡូងនោះឡើយ ។
លោក Colin Craig-Brown និងប្រពន្ធរបស់លោកឈ្មោះ Donna បានរកឃើញសំណាករាងពងក្រពើ ដែលត្រូវបានគេស្គាល់ថា ជាមើមកាលពីខែសីហា ឆ្នាំមុន ពេលកំពុងថែសួននៅកសិដ្ឋាន របស់ពួកគេនៅជិត Hamilton ក្នុងប្រទេសនូវែលសេឡង់។ បន្ទាប់ពីការបញ្ជូនរូបថត និងឯកសារជាច្រើនខែមក គូស្នេហ៍មួយគូនេះត្រូវបានជូនដំណឹង កាលពីសប្តាហ៍មុនដោយ Guinness ថាលទ្ធផលតេស្តវិទ្យាសាស្ត្រគឺអវិជ្ជមាន ។
អ៊ីម៉ែលនេះបាននិយាយថា គួរឲ្យស្តាយគំរូ មិនមែនជាដំឡូងទេ ហើយតាមពិតវា គឺជាមើមមួយប្រភេទជាប្រភេទផ្លែឃ្លោក ។ សម្រាប់ហេតុផលនេះ យើងពិតជាត្រូវដកសិទ្ធិ ក្នុងការដាក់ពាក្យ ។ ការខកចិត្តដែលលោក Craig-Brown បាននិយាយ យើងមិនអាចនិយាយថា យើងមិនជឿអ្នកទេ ព្រោះយើងបានផ្តល់ DNA ឲ្យពួកគេ ។
មើមនេះត្រូវគូស្នេហ៍មួយ គូដាក់ឈ្មោះថា Dug បានក្លាយជារបស់ល្បីក្នុងតំបន់ បន្ទាប់ពីគេរកឃើញ ហើយអ្នកទាំង២បានចាប់ផ្ដើមបង្ហោះរូបកំប្លែងរបស់ Dug ពាក់មួកនៅលើ Facebook ហើយថែមទាំងបានសង់រទេះ ដើម្បី អូសមើមផង ។ ប្រសិនបើ Dug ជាដំឡូងមួយ វានឹងបំបែកកំណត់ត្រា បច្ចុប្បន្នសម្រាប់មើមដ៏ធំបំផុត ដែលមានទម្ងន់ ៥គីឡូក្រាម ចំណែកមើម Craig-Browns មានទម្ងន់ ៧.៨គីឡូក្រាមស្មើ២ដង ៕ ដោយ៖លី ភីលីព