ព័ត៌មានអន្តរជាតិ

បាតុករអ៊ីតាលី តវ៉ាប្រឆាំងក្រោយរកឃើញថាយន្តហោះ សម្រាប់មនុស្សធម៍ ទៅអ៊ុយក្រែនបែរមាន ផ្ទុកទៅដោយសព្វាវុធ ជាច្រើនទៅវិញ

បរទេស៖សហជីពដ៏ធំមួយនៃប្រទេសអ៊ីតាលីបាននាំគ្នាធ្វើការចូលរួមតវ៉ាប្រឆាំងនៅឯខាងក្រៅអាកាសយានដ្ឋានទីក្រុង Pisa តាំងតែពីថ្ងៃសៅរ៍បន្ទាប់ពីបានទទួលដំណឹងពីបុគ្គលិកដែលធ្វើការពីខាងក្នុងអាកាសយានដ្ឋានថាយន្តហោះដឹកជំនួយមនុស្សជាច្រើនដែលត្រៀមធ្វើដំណើរទៅជួយអ៊ុយក្រែននោះបែរជាមានផ្ទុកសុទ្ធតែអាវុធនិងគ្រាប់ទៅវិញ។

ក្រុមអ្នកធ្វើការងារនៅអាកាសយានដ្ឋាន Galileo Galilei បានបដិសេធមិនព្រមធ្វើការរៀបចំសព្វាវុធទាំងនោះចូលទៅក្នុងជើងហោះហើរដែលមានបំពាក់ស្លាកថាជំនួយមនុស្សធម៍ទៅកាន់អ៊ុយក្រែនឡើយហើយបញ្ជាក់ថាទំនិញដែលត្រូវដឹកទៅអ៊ុយក្រែនមិនមានអាហារនិងថ្នាំពេទ្យឡើយ។

សហជីពបានបញ្ជាក់ថាក្រុមការងារអាកាសយានដ្ឋានបានបដិសេធមិនព្រមធ្វើការងារនេះដោយយល់ឃើញថាវាគឺជាសកម្មភាពដែលនាំឲ្យមានការស្លាប់កាន់តែច្រើននៅក្នុងប្រទេសអ៊ុយក្រែននិងជាសកម្មភាពដែលចាក់សាំងឲ្យជម្លោះនៅអ៊ុយក្រែនកាន់តែរីករាលដាលធំឡើងជាមិនខាន។

ជាការឆ្លើយតបសមាជិកសភាអឺរ៉ុបតំណាងឲ្យអ៊ីតាលីលោក Francesca Donato បានទាមទារឲ្យរដ្ឋាភិបាលទីក្រុងរ៉ូមក្នុងការចេញមកឆ្លើយតបនិងបកស្រាយឲ្យមានភាពច្បាស់លាស់ពាក់ព័ន្ធទៅនឹងអ្វីដែលបានកើតឡើងនេះ៕ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top