សុខភាព និង ផ្លូវភេទ

ពេលភ្ញាក់ពីគេងភ្លាម ហាមទទួលទាន ទឹកកក

ជារឿយៗ ក្រុមវេជ្ជបណ្ឌិតបានណែនាំឲ្យ យើងគ្រប់គ្នាញ៉ាំទឹកក្តៅឧណ្ឌៗមួយកែវនៅពេលក្រោកពីគេង ដើម្បីឲ្យមានសុខភាពល្អ។ ទម្លាប់បែបនេះ ត្រូវបានអ្នកជំនាញទទួលស្គាល់ថា អាចជួយសម្អាតជាតិពុល ឬកាកសំណល់ផ្សេងៗនៅក្នុងរាងកាយ ហើយជួយឲ្យសរីរាង្គខាងក្នុង ជៀសផុតពីជំងឺមួយចំនួន។

ក៏ប៉ុន្តែ ហាមដាច់ខាតកុំទទួលទានទឹកកក នៅពេលភ្ញាក់ពីគេងឲ្យសោះ ព្រោះវាមិនត្រឹមតែមិនអាច សម្អាតជាតិពុលចេញពី រាងកាយប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យគ្រោះថ្នាក់ ដល់រាងកាយថែមទៀត។

ការទទួលទានទឹកកក ឬទឹកត្រជាក់ នៅពេលព្រឹកអាចបណ្តោលឲ្យ ប៉ះពាល់ដល់ការរំលាយអាហារ កាត់បន្ថយចលនាពោះវៀន បណ្តោលឲ្យឈឺចាប់ក្នុងពោះ ឈឺក្រពះ ឬរាករូសថែមទៀត។

ជាពិសេស ប្រសិនបើអ្នកផឹកទឹកកក ជាមួយនឹងភេសជ្ជ:ផ្អែមៗ នៅពេលព្រឹកព្រលឹមអាចនាំ ឲ្យមានបញ្ហាឈឺក្រពះ។
ម្យ៉ាងវិញទៀត នៅពេលដែលទឹកកក ចូលទៅដល់ក្នុងពោះវាបណ្តោលឲ្យ រាំងស្ទះសរសៃឈាម សរសៃឈាមរួញខ្លី ការផ្គត់ផ្គង់ឈាមត្រូវកាត់បន្ថយ កើតជំងឺផ្តាសាយ ក្អក ឈឺបំពង់ក សំលេងស្អក រលាកបំពង់ក និងទងសួតផងដែរ។

ទឹកកក អាចជះឥទ្ធិពលទៅ ដល់មុខងារសរីរាង្គដទៃទៀត ដូចជាប្រព័ន្ធបន្តពូជ ជាពិសេសអំឡុងពេលមករដូវ អាចបណ្តោលឲ្យឈាមកក នៅតាមជញ្ជាំងនៃដៃស្បូន ឬមានការឈឺចាប់ខ្លាំង។ ទម្លាប់បែបនេះរយ:ពេលយូរ គ្រោះថ្នាក់ដល់ស្បូន ដែលអាចបង្កឲ្យគ្មានកូន។
ចំពោះបុរស ដែលផឹកទឹកកក អាចប៉ះពាល់ដល់ការវិវត្ត នៃមេជីវិតឈ្មោល និងជួបញ្ហាសុខភាពជាច្រើនទៀត។ ដូច្នេះ សូមជៀសវាងទទួលទានទឹកកក នៅពេលព្រឹក បើទោះបីជាអ្នកមានសុខភាពល្អ យ៉ាងណាក៏ដោយ៕

Most Popular

To Top