ក្រោយសង្គ្រាមឈ្លានពានអ៊ុយក្រែន ពីសំណាក់រុស្ស៊ីកើតឡើងតាំងពីចុងខែកុម្ភៈ ឆ្នាំ២០២២មក FIFA បានសម្រេចដកក្រុមជម្រើសជាតិរុស្ស៊ី ពីការប្រកួតទាំងអស់ ដែលក្នុងក៏មានការប្រកួត World Cup វគ្គ Play-off តទល់នឹងក្រុមជម្រើសជាតិប៉ូឡូញផងដែរ។
នៅក្នុងការប្រកួត Play-off មួយនេះ ប៉ូឡូញសុំមិនប្រកួតជាមួយតាំងពី FIFA មិនទាន់សម្រេចម្ល៉េះ។
ពាក់ព័ន្ធនឹងរឿងទាំងនេះ ក្រុមជម្រើសជាតិរុស្ស៊ី មិនពេញចិត្តនឹងការសម្រេច ដ៏តឹងតែងមួយនេះ ក៏សម្រេចប្ដឹងទៅកាន់តុលាការ មជ្ឈត្តកម្មសម្រាប់កីឡា (Court of Arbitration for Sport) ។
នៅក្នុងថ្ងៃនេះតុលាការខាងលើ បានសម្រេចឲ្យរក្សាសេចក្ដីសម្រេចរបស់ FIFA ដដែលដោយ មិនអនុញ្ញាតឲ្យក្រុមជម្រើសជាតិរុស្ស៊ី ចូលរួមការប្រកួតនោះ។
ដូច្នេះការប្រកួត World Cup វគ្គ Play-off តទល់នឹង ប៉ូឡូញនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២នេះ គឺមិនកើតមាននោះទេ។
ចំពោះការដករុស្ស៊ីចេញពី ប្រកួតទាំងអស់របស់ក្របខ័ណ្ឌ UEFA ខាងតុលាការខាងលើក៏សម្រេច នៅតែមិនឲ្យក្រុមជម្រើសជាតិនេះ ចូលលេងដដែល៕
ប្រភព៖ Sabay