ព័ត៌មានអន្តរជាតិ

កាំជ្រួចហ្វូងដ៏​សាហាវ TOS-1A របស់រុស្ស៊ីមួយប្រភេទនេះហើយ ដែលបាញ់ស្រោច ទីក្រុងមួយរបស់អ៊ុយក្រែន សឹងក្លាយជាផេះ

​កងកម្លាំង​រុស្ស៊ី​បាញ់​ កាំជ្រួចហ្វូង ដ៏ទំនើបបំផុតឈ្មោះ TOS-1A ស្រោចទៅលើ​ទីក្រុង​ម៉ា​រី​វ​ប៉ូល ​របស់​អ៊ុយ​ក្រែន ​ដែលធ្វើឲ្យមានការចោទប្រកាន់ថា ពួកគេកំពុងបំផ្លិចបំផ្លាញ​ប្រឆាំង នឹង​ប្រជាជន​ស៊ីវិល​។​

TOS-1A រាប់សិប​គ្រាប់​ត្រូវបាន​បាញ់​ចេញ ដោយ​បន្សល់​ផ្សែង​ តាម​ពីក្រោយ​យ៉ាង​វែង ខណៈ​ពួកវា​ហោះ​ឡើងលើ​មេឃ​ឆ្ពោះទៅកាន់​គោលដៅ​ និងទីតាំង​ជុំវិញ​កន្លែង​​ដែល​រង​ការវាយប្រហារ ​ធ្វើឲ្យ​ឆេះ​យ៉ាង​សន្ធូរ​សន្ធៅ​ ។​

វាត្រូវបានគេ​ស្គាល់​ដែរ​ថា បង្ក​ការបំផ្លិចបំផ្លាញ​ខ្លាំង​ ​ជាង​គ្រាប់បែក​ធម្មតា ​នៅពេល​ដែល​កាំជ្រួចនេះត្រូវ​បាន​បាញ់​ចេញ ការផ្ទុះ​ទីមួយ​គឺ​បញ្ចេញ​ចំហាយ​ឥន្ធនៈ​ពាសពេញ​តំបន់​ជុំវិញ មុន​ពេល​ការផ្ទុះ​ទី​ពីរ​ដុត​បញ្ឆេះ​​។​ ​ការផ្ទុះ​របស់វា បង្ក​ជា​ដុំ​ភ្លើង​ដែល​មាន​សីតុណ្ហភាព​ខ្ពស់ ដែល​បឺត​យក​អុកស៊ីសែន​នៅក្នុង​តំបន់​ជុំវិញ ហើយ​បង្កើតបាន​ជា​រលក​ការផ្ទុះ​ដ៏​ធំ​មួយ​។​

បន្ទុះ​របស់​ TOS-1A អាចរំលាយ​ជញ្ជាំង​ការពារ ​និង​រំលាយ​សាកសព ​ដែល​នៅ​កៀក​កន្លែង​ផ្ទុះ ខណៈ​ការផ្ទុះ​ដែល​មាន​សម្ពាធ​ កម្តៅ​ខ្ពស់​អាច​បំផ្លាញ​អគារ និង​បំបែក​សរីរាង្គ​របស់​ម​នុស្ស​បាន​។ TOS-1A អាចបាញ់បាន ចម្ងាយរហូតដល់ ១០គីឡូម៉ែត្រ ៕

Most Popular

To Top