អ្នកណាៗក៏ចង់មានសុខភាពល្អ ហើយរស់នៅបានយូរអង្វែងដែរ ក៏ប៉ុន្តែបំណងប្រាថ្នាមួយនេះកម្រ មានអ្នកទទួលបានណាស់ ដោយសារតែទម្លាប់រស់នៅមិនល្អ។
ទម្លាប់មួយចំនួនដែលអ្នកធ្វើ រាល់មុនពេលចូលគេងអាច ប៉ះពាល់ដល់គុណភាពនៃការគេង ហើយអាចមានគ្រោះថ្នាក់ ធ្ងន់ធ្ងរដល់សុខភាពថែមទៀត។ ខាងក្រោមនេះ គឺជាទង្វើមួយចំនួនដែល អ្នកគួរតែជៀសវាងមុនពេលចូលគេង៖
លេងទូរសព្ទដៃមុនពេលចូលគេង មនុស្សភាគច្រើនតែងតែទម្លាប់ ផ្ញើរសារ និយាយ ឆែកមើលអ៊ីម៉ែល លេងហ្វេសប៊ុក លេងហ្គេម ឬដាក់ទូរសព្ទដៃនៅក្បែរខ្លួន មុនពេលគេង។ ប៉ុន្តែអ្នកត្រូវតែដឹងថា ពន្លឺពណ៌ខៀវរបស់ទូរសព្ទអាច បណ្តោលឲ្យអ្នកគេងមិនលក់ ហើយរលកវិទ្យុសកម្មដែល ភាយចេញពីទូរសព្ទដៃទៀតសោធ អាចបំផ្លាញ់ខួរក្បាលធ្ងន់ធ្ងរ ប្រសិនបើអ្នកមិនព្រមដាក់វាឲ្យឆ្ងាយពីខ្លួន ឬមិនព្រមបិទចោល។
ខ្ជិលលាងសម្អាតគ្រឿងសម្អាង នៅលើផ្ទៃមុខប្រសិនបើអ្នក មិនបានធ្វើការសម្អាតគ្រឿង សម្អាងនៅលើផ្ទៃមុខឲ្យត្រឹមត្រូវនោះទេ វានឹងបង្កឲ្យខូចស្បែក ក្នុងរយ:ពេលវែង។ ព្រោះស្បែកក៏ត្រូវការពេលវេលាសម្រាក និងការថែទាំយ៉ាងម៉ត់ចត់បំផុត។
អានសៀវភៅច្រើនពេក ការអានសៀវភៅច្រើនមុន ពេលចូលគេងច្រើនពេក អាចធ្វើឲ្យខួរក្បាលត្រូវធ្វើការធ្ងន់ ហើយធ្វើឲ្យអ្នកឧស្សាហ៍ភ្ញាក់ ដឹងខ្លួនគេងមិនបានឆ្អែតឡើយ។ ទង្វើមួយនេះក៏អាច ធ្វើឲ្យខួរក្បាលរងនូវផលប៉ះពាល់ដែរ ព្រោះវាមិនបានសម្រាកគ្រប់គ្រាន់។ ញ៉ាំភ្លាមគេងភ្លាមការឆាប់ ចូលគេងបន្ទាប់ញ៉ាំអាហាររួចភ្លាម អាចបណ្តោលឲ្យក្រពះ លំបាក់ធ្វើការរំលាយអាហារ ដែលបង្កមានអាការហើមពោះ ឬខូចប្រព័ន្ធរំលាយអាហារ ប្រសិនបើអ្នកទម្លាប់ បែបនេះញយដងពេក។ ពេលវេលាចូលគេងដែលល្អបំផុត គឺរយ:ពេល ២ទៅ៣ម៉ោង បន្ទាប់ពីញ៉ាំអាហារពេលល្ងាចរួច។
គេងមិនដោះអាវក្នុងចេញ អ្នកគួរតែឈប់ទម្លាប់គេង ដោយមិនដោះអាវក្នុងទៀតទៅ ព្រោះការស្រាវជ្រាវបានរកឃើញថា ការពាក់អាវក្នុងលើសពី ១២ម៉ោងក្នុងមួយថ្ងៃ អាចបង្កើនហានិភ័យនៃជំងឺមហារីកសុដន់។ ដូច្នេះ ប្រសិនបើអ្នកមិនចង់កើតមាន ជំងឺដ៏កាចសាហាវមួយនេះ គួរតែផ្លាស់ប្តូរទម្លាប់មួយនេះចោលទៅ ៕