កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្ត កូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា ការចាក់ផ្សាយរឿង ‘My Little Old Boy’ របស់ SBS លោក Heechul សមាជិកក្រុម Super Junior បាននិយាយអំពី ពេលវេលាមួយ ក្នុងវ័យ ២0 ឆ្នាំ របស់លោក នៅពេលលោកបា នធ្វើឲ្យអតីតមិត្តស្រីយំ ដោយសារតែការងប់ងល់ ហ្គេម ។
សមាជិកក្រុមនៅជុំគ្នានៅផ្ទះថ្មី របស់ Lee Sang Min ដើម្បីជប់លៀងក្នុងផ្ទះ នៅទីនេះលោក Heechul ទទួលបាន ការចាប់អារម្មណ៍ នៅពេលលោកបានប្រគល់ស្រោម សំបុត្រមួយសម្រាប់ Lee Sang Min ជាអំណោយសម្រាប់ឡើង ផ្ទះរបស់លោក។ នៅពេល Lee Sang Min បើកស្រោមសំបុត្រ ហើយមើលខាងក្នុង លោកមិនអាចលាក់បាំងការភ្ញាក់ផ្អើល របស់លោកបានទេ ។ លោក Lee Sang Min បាននិយាយថា នេះច្រើនណាស់ ។ Heechul បានកត់សម្គាល់ថា អ្នកអាចទិញ អ្វីដែលអ្នកត្រូវការជាមួយវា ។
ក្រោយមក សមាជិកក្រុមសម្ដែង បានពិភាក្សាគ្នាអំពីមូលហេតុ ដែលប្ដីប្រពន្ធលែងលះ ទោះបីជាមិនដែលរៀបការក៏ដោយ Heechul បានលួចចាប់អារម្មណ៍ សមាជិកផ្សេងទៀត ខណៈលោកបាន និយាយថា ក្នុងវ័យ ២0 ឆ្នាំ ខ្ញុំជក់ចិត្តនឹងហ្គេមមួយឈ្មោះថា ‘WOW’ វាជាហ្គេមដែលតម្រូវឲ្យ អ្នកលេង ២៥ នាក់ដើម្បីកម្ចាត់មេ ។
ឮដូច្នេះ Kim Jong Kook បានបញ្ចេញមតិភ្លាមថា “ហ្គេមច្រើនតែនាំឲ្យលែងលះគ្នា” ។ Lee Sang Min ក៏បានបន្ថែមថា “ខ្ញុំបានលឺរឿង របស់អ្នកប្រហែល ៥វិនាទី ហើយខ្ញុំចង់លែងលះ អ្នករួចហើយ” ៕ដោយ៖លី ភីលីព