ព័ត៌មានអន្តរជាតិ

ឥណ្ឌា នឹងបាញ់បង្ហោះផ្កាយរណបចំនួន៧ ទៅកាន់ទីលំហនៅក្នុងឆ្នាំនេះ

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២២ថា អង្គការស្រាវជ្រាវអវកាសឥណ្ឌា ហៅកាត់ថា (ISRO) ទំនងជានឹងបាញ់បង្ហោះផ្កាយរណបចំនួន៧ នៅក្នុងឆ្នាំនេះ នេះបើតាមការលើកឡើងរបស់រដ្ឋមន្ត្រីជាន់ខ្ពស់នៅការិយាល័យនាយករដ្ឋមន្ត្រីឥណ្ឌា លោក Jitendra Singh បានឲ្យដឹងនៅថ្ងៃពុធនេះ ។

លោក Singh បានលើកឡើងនៅក្នុងការឆ្លើយតប ទៅកាន់សភាជាន់ទាបរបស់ឥណ្ឌា (ក្នុងស្រុកហៅថា Lok Sabha) ថា “ផ្កាយរណបចំនួន៧ទំនងជាត្រូវបានបាញ់បង្ហោះដោយ ISRO ក្នុងអំឡុងឆ្នាំបច្ចុប្បន្ននេះ” ។

លោក Singh បានលើកឡើងថា ISRO បានបាញ់បង្ហោះដោយជោគជ័យនូវ ផ្កាយរណបសង្កេតផែនដី EOS-4 ពីយាន PSLV-C52 កាលពីថ្ងៃទី១៤ ខែកុម្ភៈ ពីមជ្ឈមណ្ឌលអវកាស Satish Dhawan រួមជាមួយនឹង INS-2TD និង INSPIRESat-1 ដែលត្រូវបានបង្ហោះទៅជាមួយដែរ ។

លោកបានបញ្ជាក់ថា “ផ្កាយរណបត្រូវបានគេចាក់ចូលទៅក្នុងគន្លងនៃព្រះអាទិត្យ រាងប៉ូលនៅរយៈកម្ពស់៥២៤,៨៤ គីឡូម៉ែត្រ” ។ “EOS-4 គឺជាផ្កាយរណបរូបភាពសំយោគ Aperture Radar ហៅកាត់ (SAR) សម្រាប់ការអង្កេតផែនដី ដែលដំណើរការក្នុងប្រេកង់ C-band នៅប្រេកង់៥,៤GHz សម្រាប់កម្មវិធីក្នុងវិស័យកសិកម្ម ការគ្រប់គ្រងគ្រោះមហន្តរាយ ធនធានទឹក និងព្រៃឈើ “ ។

យោងតាមមន្ត្រី INS-2TD គឺជាផ្កាយរណបទី១នៃផ្កាយរណប ដែលតូចបំផុតជំនាន់ទី២ ដែលមានបំណងបង្ហាញប្រព័ន្ធណាណូដែលត្រូវបានអភិវឌ្ឍ ដោយជនជាតិដើមសម្រាប់ដំណើរការក្នុងគន្លង ខណៈដែល INSPIRESat-1 គឺជាផ្កាយរណបបង្កើតឡើងដោយសិស្សថ្នាក់ 9U ដែលបង្កើតឡើងដោយវិទ្យាស្ថានឥណ្ឌា ។ វិទ្យាសាស្រ្ត និងបច្ចេកវិទ្យាអវកាស (IIST) ប្រទេសឥណ្ឌា និងមន្ទីរពិសោធន៍នៃរូបវិទ្យាអវកាស និងសាកលវិទ្យាល័យរដ្ឋ Colorado សហរដ្ឋអាមេរិក ដើម្បីសិក្សាពីសក្ដានុពល Ionosphere និងដំណើរការកំដៅនៃព្រះអាទិត្យ ៕


ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

Most Popular

To Top