ក្លឹប Everton បានបណ្ដេញលោក Marco Silva ចេញពីតំណែងហើយ ក្រោយដឹកនាំបាន១៨ខែនិងធ្វើឲ្យក្លឹបធ្លាក់ទៅតំបន់គេកាត់ចោលនៅ Premier League។
បរាជ័យ ៥-២ ដោយសារ Liverpool កាលពីថ្ងៃពុធនៅកីឡដ្ឋាន Anfield គឺជាការចាញ់លើកទី៩ក្នុងរដូវកាលនេះរបស់ Everton និងធ្វើឲ្យពួកគេធ្លាក់ទៅលេខ១៨ក្នុងតារាងពិន្ទុ បន្ទាប់ពីចាញ់៣ប្រកួតជាប់គ្នា។ Silva ចូលមកកាន់តំណែងកាលពីខែ ឧសភា ឆ្នាំ ២០១៨ ឈ្នះ២៤ ចាញ់២៤ ក្នុងការដឹកនាំ៦០ប្រកួតរបស់លោក។
បេក្ខភាពដែលគេរំពឹងនឹងអាចចូលជំនួសកន្លែងរបស់ Silva គឺគ្រូរបស់ក្លឹប Shanghai SIPG លោកVitor Pereira។ យ៉ាណាលោក Duncan Ferguson នឹងត្រូវមកកាន់តំណែងនេះបណ្ដោះអាសន្នសិន ហើយត្រូវដឹកនាំ Everton ជួប Chelsea នៅថ្ងៃអាទិត្យនេះ៕
ប្រភព៖Sabay