សុខភាព និង ផ្លូវភេទ

គន្លឹះគ្រប់គ្រង ជំងឺទឹកនោមផ្អែមកាន់តែមានប្រសិទ្ធភាព មិនមែនជាអាំងស៊ុយលីនឡើយ

ជំងឺទឹកនោមផ្អែមគឺជាជំងឺដែលកើតឡើងជាញឹកញាប់បំផុតលើមនុស្សទាំងអស់ជុំវិញពិភពលោក។ របបអាហារផ្តល់សុខភាព និងការហាត់ប្រាណមិនគ្រាន់តែអាចជួយបន្ថយការប្រឈមនឹងជំងឺទឹកនោមផ្អែមប្រភេទទី២ទេ តែវាក៏ដើរតួនាទីដ៏សំខាន់ក្នុងការគ្រប់គ្រងជំងឺនេះបានយ៉ាងល្អដែរ។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ខណៈពេលដែលការប្រើថ្នាំអាចជាការលេប ឬចាក់អាំងស៊ុយលីនគឺជារឿងសំខាន់ដូចគ្នាក៏ដោយ តែការសិក្សាថ្មីមួយបានរកឃើញថា ការញ៉ាំអាហារដើរតួនាទីសំខាន់ជាងក្នុងការគ្រប់គ្រងជំងឺទឹកនោមផ្អែម។

តាមការស្រាវជ្រាវថ្មីបានឲ្យដឹងថា ការរំលាយអាហារ និងម៉ោងរាងកាយ នឹងកើនឡើងខ្ពស់បំផុតសម្រាប់ការញ៉ាំអាហារនៅពេលព្រឹក ហើយការមិនសូវញ៉ាំអាហារនៅពេលល្ងាច និងយប់ ហើយក៏ជាពេលវេលាដែលរាងកាយត្រូវការសម្រាក និងគេងដែរ។ ដូច្នេះហើយ ការប្រាកដថា អ្នកបានញ៉ាំអាហារពេលព្រឹកសម្បូរជាតិកាបូអ៊ីដ្រាតដើម្បីផ្តល់ថាមពេលនៅពេលថ្ងៃ និងញ៉ាំអាហារពេលយប់តិចវិញនោះ ពិតជាអាចជំនួសបាននូវការចាក់អាំងស៊ុយលីនលើអ្នកជំងឺទឹកនោមផ្អែមបាន។ 

ការសិក្សាបានបញ្ជាក់ថា ការចាក់អាំងស៊ុយលីនអាចផ្តល់ជាផលរំខានច្រើនជាពិសេសឡើងទម្ងន់តែម្តង។ វាក៏ប្រហែលជាបង្កើតបាននូវវត្តនៃការចាក់អាំងស៊ុយលីនក្នុងកម្រិតខ្ពស់ ហើយក៏ប្រឈមកាន់តែខ្លាំងនឹងជំងឺបេះដូងសរសៃឈាម និងផលវិបាកផ្សេងៗទៀត។ 

អ្នកដែលមានជំងឺទឹកនោមផ្អែមគួរតែញ៉ាំអាហារដែលត្រឹមត្រូវ ខណៈពេលដែលត្រូវការចៀសវាងអាហារដែលមិនល្អចំពោះសុខភាពខ្លួនដែរ។ ពួកគេក៏ត្រូវតែឲ្យច្បាស់ថា ខ្លួនឯងបានញ៉ាំអាហារតិចៗតែទៀងទាត់ ដោយមិនបានបង្អត់អាហារ និងញ៉ាំអាហារត្រឹមត្រូវតាមពេលវេលាដែលត្រឹមត្រូវដែរ។(អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

  • អ្នកជំងឺទឹកនោមផ្អែមគួរតែចៀសវាងអាហារផ្អែមដូចជា បង្អែមជាដើម
  • អ្នកជំងឺទឹកនោមផ្អែមគួរតែព្យាយាមបញ្ចូលស្ករធម្មជាតិក្នុងរបបអាហារ តែក៏អាស្រ័យទៅតាមជាតិស្ករក្នុងឈាមផងដែរ
  • អ្នកជំងឺគួរតែញ៉ាំអាហារសម្បូរជាតិសរសៃ ព្រោះជាតិសរសៃអាចបន្ថយការបញ្ចេញជាតិស្ករក្នុងឈាមបាន
  • អ្នកជំងឺគួរតែចៀសវាងអាហារសម្បូរជាតិអាមីដុង ព្រោះវាមានជាតិកាបូអ៊ីដ្រាតខ្ពស់ណាស់
  • គ្រាប់ធញ្ញជាតិជាអាហារដែលគួរតែញ៉ាំ ឬជាអាហារសម្រន់ដ៏ល្អ៕
  • ប្រភព៖health

Most Popular

To Top