តើអ្នកដឹងមានដឹងទេថា អាការៈជំងឺមហារីកចាប់ផ្តើមកើតឡើងដូចម្តេចទេ? ខាងក្រោមនេះខ្ញុំនឹងបង្ហាញអំពីរបៀបក្នុងការរកមើលអាការៈដែលបញ្ជាក់ថាមានជំងឺមហារីក។(អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថ្វីបើការពិនិត្យខ្លះមានលក្ខណៈសាមញ្ញ និងមិនមានការឈឺចាប់នោះ អ្នកគួរតែអាចរកឃើញជំងឺនេះទាន់ពេលវេលាដែរ។ វាក៏អាចជាពេលវេលាដែលត្រូវបង្ការវាកុំឲ្យរាលដាលទៅសរីរាង្គណាផ្សេងទៀតនៃរាងកាយ។
បើសិនជាអ្នករកឃើញថាមានអាការៈអស់ទាំងនេះមែនក៏ដោយ ក៏មិនបាច់ភ័យដែរ ព្រោះវាមិនមែនសុទ្ធតែបញ្ជាក់ថា អ្នកពិតជាមានជំងឺមហារីកទាំងអស់ឡើយ។ គ្រូពេទ្យនឹងធ្វើតេស្តបន្ថែមទៀតដើម្បីបញ្ជាក់ថាអ្នកពិតជាមានជំងឺមហារីកឬអត់។ ខាងក្រោមនេះគឺជាអាការៈដែលអ្នកគួរតែកត់សម្គាល់៖
ស្រកទម្ងន់លឿនដោយមិនដឹងមូលហេតុ
បើសិនជាអ្នក ស្រាប់តែស្រកទំ្ងន់ដោយមិនដឹងមូលហេតុ អ្នកគួរតែទៅជួបគ្រូពេទ្យហើយ។ រឿងនេះអាចជាអាការៈមួយនៃជំងឺមហារីកលំពែង ក្រពះ បំពង់លើក្រពះ ឬមហារីកសួត។
ដំបៅមាត់ដែលមិនចេះជា
បើសិនជាអ្នកចេះតែឧស្សាហ៍មានដំបៅនៅមាត់ជាញឹកញាប់ ជាពិសេសនៅបបូរមាត់ និងអញ្ចាញធ្មេញ ចូរទៅពីគ្រោះជាមួយគ្រូពេទ្យផង។ ថ្វីបើប្រភេទនៃដំបៅមាត់ទាំងនេះកើតឡើងញឹកញាប់ក៏ដោយ តែដំបៅដែលកើតឡើងយូរជាងពីរទៅបីថ្ងៃគឺជារឿងដែលគួរឲ្យបារម្ភខ្លាំង។
ក្តៅខ្លួនញឹកញាប់
មនុស្សភាគច្រើនដែលមានបញ្ហាកើតមហារីកគ្រប់ប្រភេទតែងតែឧស្សាហ៍ក្តៅខ្លួនជាទៀងទាត់។ រឿងនេះកើតឡើងជាពិសេសលើអ្នកដែលមានជំងឺមហារីកមួយចំនួនដែលប៉ះពាល់លើប្រព័ន្ធភាពស៊ាំ។ អ្នកគួរតែចាំថា គ្រប់គ្នាតែងតែក្តៅខ្លួនដែរ។ រឿងនេះអាចក្លាយជាបញ្ហាបានលុះត្រាតែវាកើតឡើងញឹកញាប់បំផុតប៉ុណ្ណោះ។
ឧស្សាហ៍មានបញ្ហាក្នុងពោះ
បញ្ហាក្នុងពោះអាចជាការឈឺពោះ ហើមពោះ ឬអារម្មណ៍ណែនៗ។ បញ្ហាផ្សេងៗទៀតអាចជាការរាករូស ឬទល់លាមកញឹកញាប់ដោយមិនដឹងមូលហេតុ។ អាការៈផ្សេងៗទៀតដូចជា ហូរឈាមតាមលាមក ឬមានឈាមខ្មៅក្នុងលាមកជាដើម។ អ្នកគួរតែពិគ្រោះជាមួយគ្រូពេទ្យអំពីអាការៈទាមងនេះ។
ក្អកជាប់
បើសិនជាអ្នកក្អកខ្លាំងៗជាប់យូរជាងពីរសប្តាហ៍ ដោយមិនខ្វល់ថាក្អកស្ងួត ឬមានស្លេស្មទេ វាពិតជារឿងដែលត្រូវបារម្ភហើយ។ រឿងដែលត្រូវបារម្ភមួយទៀតគឺមានការធ្លាក់ឈាមតាមស្លេស្មឬសម្លេងបែកខ្លាំង។ ទាំងនេះគឺជាអាការៈនៃជំងឺមហារីកសួតហើយ។ បើសិនជាអ្នកសម្គាល់ឃើញអាការៈទាំងនេះ ចូរទៅជួបគ្រូពេទ្យជំនាញភ្លាមៗទៅ។
ស្បែកប្រែប្រួល
បើសិនជាអ្នកសម្គាល់ឃើញមានការប្រែប្រួលស្បែក ឬកន្ទួលទាំងឡាយណាដែលអ្នកមិនធ្លាប់មានពីមុនមកទេ ចូរទៅជួបពេទ្យដើម្បីពិនិត្យឲ្យបានលឿនតាមតែអាចធ្វើទៅបានទៅ។ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)បើសិនជាអ្នកសម្គាល់ឃើញមានប្រជ្រុយថ្មី ឬប្រជ្រុយមានការប្រែប្រួល ក៏ត្រូវបារម្ភ និងឲ្យពេទ្យពិនិត្យដែរ៕ប្រភព៖health