ផាសិន ឬគេហៅម្យ៉ាងទៀតថា ក្រូចវល្លិ៍ គឺជាផ្លែឈើមួយប្រភេទ ដែលមានសំបកពណ៌ស្វាយ ឬក៏លឿង ហើយមានដើមកំណើត ចេញពីទ្វីបអាហ្វ្រិក។
ប៉ុន្តែឥឡូវនេះនៅលើទីផ្សានានា នៅក្នុងប្រទេសកម្ពុជាយើងក៏សម្បូរមិនខ្វះដែរ។ ភាគច្រើនគេនិយមយកផ្លែឈើ មួយប្រភេទនេះទៅក្រឡុក សម្រាប់ទទួលទាន ព្រោះវាមានរស់ជាតិជូរអែម គួរឲ្យចង់ពិសារ។ ក្រៅពីនេះវាមានផ្ទុកសារធាតុ ប្រឆាំងអុកស៊ីតកម្ម វីតាមីន C ជាតិសរសៃ ដែលមានអត្ថប្រយោជន៍ ជាច្រើនសម្រាប់សុខភាព។
ខាងក្រោមនេះ គឺជាអត្ថប្រយោជន៍មួយចំនួន ដែលបានមកពី ផ្លែផាសិន៖
១.សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្មផាសិន គឺជាផ្លែឈើមួយប្រភេទនេះ ដែលសម្បូរទៅដោយសារធាតុ ប្រឆាំងអុកស៊ីតកម្ម អាចជួយកាត់បន្ថយការខូចខាត ដោយសារតែរ៉ាឌីកាល់សេរី ដែលបង្កទៅជាជំងឺផ្សេងៗ ជាពិសេសមហារីក។
២.ជំរុញដល់ការផលិតស្រទាប់ខូឡាជែន ការផលិតស្រទាប់ខូឡាជែនកាន់តែតិច ធ្វើស្បែករបស់អ្នកកាន់តែវិវត្ត ទៅរកភាពចាស់កាន់តែលឿន។ ក៏ប៉ុន្តែផ្លែផាសិន មានសមត្ថភាពអាចជួយជំរុញឲ្យ ផលិតស្រទាប់ខូឡាជែនឡើងវិញ ដែលអាចរក្សាស្បែករបស់អ្នកឲ្យ មានភាពបត់បែន និងក្មេងជាងវ័យ។
៣.ការពារស្បែកប្រឆាំងនឹង ពន្លឺព្រះអាទិត្យការប៉ះពាល់ទៅនឹងពន្លឺព្រះអាទិត្យ គឺជាមូលហេតុចម្បងដែលធ្វើឲ្យ ស្បែករបស់អ្នកលេចឡើងនូវស្នាមអុជខ្មៅ និងមើលទៅកាន់តែចាស់។ តែទោះជាយ៉ាងណាផ្លែផាសិន អាចជួយការពារស្បែកប្រឆាំងនឹង ផលប៉ះពាល់នៃពន្លឺព្រះអាទិត្យ យ៉ាងពូកែបំផុត។
៤.កាត់បន្ថយការឈឺចាប់ដែល ទាក់ទងទៅនឹងជំងឺរលាកសន្លាក់ឆ្អឹង ជំងឺរលាកសន្លាក់ឆ្អឹងជង្គង់ គឺជាជំងឺសន្លាក់ដ៏ឈឺចាប់បំផុត ដែលអាចធ្វើឲ្យអ្នកជំងឺ អសមត្ថភាពក្នុងការដើរ។ ប៉ុន្តែការសិក្សាមួយបានបង្ហាញថា ផ្លែផាសិន គឺមានសមត្ថភាពអាចជួយ កាត់បន្ថយការឈឺចាប់ និងពង្រឹងសន្លាក់ឲ្យមាន សុខភាពល្អឡើងវិញ។
៥.ជួយសម្រកទម្ងន់ជាតិសរសៃដ៏សម្បូរបែប ដែលមាននៅក្នុងផ្លែផាសិន គឺជាអាហារូបត្ថម្ភដ៏ល្អបំផុត ក្នុងការសម្រកទម្ងន់ ព្រោះវាអាចធ្វើឲ្យអ្នកមាន អារម្មណ៍ឆ្អែតបានយូរ ញ៉ាំអាហារតិចជាងមុន។ ក្រៅពីនេះ ផ្លែផាសិន ក៏ផ្តល់នូវសារធាតុបំប៉នជាច្រើនដែល រាងកាយត្រូវការចាំបាច់ផងដែរ៕