អាមេរិក៖ណឺរ៉ូនសិប្បនិម្មិត ដែលធ្វើត្រាប់តាមរបៀប កោសិកាសរសៃប្រសាទ របស់មនុស្សបញ្ជូនសញ្ញាអគ្គិសនី ត្រូវបានបង្កើតឡើងដោយ អ្នកវិទ្យាសាស្ត្រដោយសង្ឃឹមថា ពួកគេអាចជួយព្យាបាលជំងឺរ៉ាំរ៉ៃ រួមទាំងជំងឺវង្វេងវង្វាន់ បើយោងតាមការចេញផ្សាយ ពីគេហទំព័រឌៀលីម៉ែល។
ជីពចរអគ្គិសនីតូចត្រូវបានគេដាក់ នៅលើបន្ទះសៀគ្វីស៊ីលីកុន ជាលើកដំបូង ហើយត្រូវបានរចនាឡើង ដើម្បីធ្វើត្រាប់តាមណឺរ៉ូន នៅក្នុងប្រព័ន្ធសរសៃប្រសាទ របស់យើង។ Alain Nogaret មកពីសាកលវិទ្យាល័យ Bath បាននិយាយថា វាជាការងារដែលពិបាក ដោយសារតែជីវវិទ្យាស្មុគស្មាញ និងការពិបាកក្នុងការទស្សន៍ទាយ ពីរបៀបដែលណឺរ៉ូនឆ្លើយតប។

លោកបានបន្ថែមថា លោកសង្ឃឹមថាការងារនេះ អាចត្រូវបានប្រើក្នុងការវះកាត់វេជ្ជសាស្ត្រ ដើម្បីព្យាបាលលក្ខខណ្ឌ ដូចជាជំងឺខ្សោយបេះដូង និងជំងឺវង្វេងវង្វាន់ ដោយសារវាត្រូវការ ថាមពលតិចតួច។ បន្ទះឈីបណឺរ៉ូនសិប្បនិម្មិត ប្រើតែថាមពលប្រហែលមួយពាន់លាន ត្រូវការសម្រាប់មីក្រូវ៉េវ ដូចជាថាមពល ដែលប្រើក្នុងកុំព្យូទ័រ ឬទូរស័ព្ទចល័ត។

ណឺរ៉ូនគឺជាកោសិកាមួយប្រភេទ ដែលផ្ទុកចរន្តអគ្គិសនីព័ទ្ធជុំវិញ ប្រព័ន្ធសរសៃប្រសាទ ដើម្បីបញ្ជូនព័ត៌មានរឺបញ្ជូនសញ្ញា ពីផ្នែកមួយនៃរាងកាយ ទៅផ្នែកមួយទៀត។ សាស្ត្រាចារ្យ Nogaret អ្នកដឹកនាំការស្រាវជ្រាវ បានអះអាងថា រហូតមកដល់ពេលនេះ ណឺរ៉ូនដូចជាប្រអប់ខ្មៅ ប៉ុន្តែយើងបានបើកប្រអប់ខ្មៅ និងមនុស្សនៅខាងក្នុង ៕ដោយ៖លី ភីលីព
