កីឡា

Breaking News: ដំណឹងល្អ Chelsea អាចទិញដូរ កីឡាករវិញ បានហើយ ក្នុងខែមករា

បរទេស: The Mirror នៃចក្រភពអង់គ្លេស នៅថ្ងៃសុក្រ ទី៦ខែធ្នូនេះ បានសរសេរថាទីបំផុត ក្លឹបតោខៀវ Chelsea ក្រោមការដឹកនាំរបស់ លោក Frank Lampard គឺអាចមានសិទ្ធក្នុងការចុះកុងត្រា ទិញលក់កីឡាករ ចំណូលថ្មីវិញ បានហើយក្នុងខែមករានេះ ក្រោយការជាប់ បម្រាមអស់រយៈពេល ជាច្រើនខែកន្លងមក។

គួររំលឹកដែរថាទណ្ឌកម្មនេះត្រូវបានធ្វើឡើង និងប្រកាសដោយគណកម្មការ FIFA តាំងតែពីខែកុម្ភៈឆ្នាំទៅមកម្ល៉េះដោយ បញ្ជាក់ថាបម្រាមនេះនឹងអាចមានរយៈ ពេលសរុបដល់ទៅ២រដូវកាល។ បម្រាមនេះបានធ្វើឲ្យ Chelsea បានបន្តទាញយកកីឡាករក្មេងពីថ្នាល យុវជននិងកីឡាករខ្ចីជើង ទៅឲ្យក្លឹបទាំងឡាយត្រឡប់ មកក្លឹបវិញដើម្បី ធ្វើការងាររួមគ្នា។

ការប្រកាស លើកលែង ដោយតុលាការកីឡាហៅកាត់ថា CAS (Court of Arbritration for Sport) ក៏បានបញ្ជាក់ដែរថា បម្រាមត្រូវបាន ដកពីរយៈពេល២រដូវកាលមក១ រដូវកាលវិញ ប៉ុន្តែនឹងត្រូវរងពិន័យ ជាទឹកប្រាក់គុណនឹង២ នៃចំនួនដែលបាន ប្រកាសកាលពីលើកមុន៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top