បរទេស៖មន្ត្រីជាន់ខ្ពស់របស់ប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានធ្វើការរិះគន់ចំៗ ទៅលើបណ្តាប្រទេសនៅក្នុងតំបន់អារ៉ាប់មួយចំនួនដែលបានធ្វើការទំនាក់ទំនង ជាធម្មតាជាមួយនឹងអ៊ីស្រាអ៊ែលឡើងវិញ ដោយអះអាងថាវាមិនអាចជួយឲ្យមាន ស្ថេរភាពនៅក្នុងតំបន់ឡើយ។
លោក Ali Bagheri អនុរដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីរ៉ង់ បានថ្លែងទៅកាន់កិច្ចប្រជុំមួយ ជាមួយមេបញ្ជាការកងទ័ពអ៊ីរ៉ង់ ថា
ប្រវត្តិសាស្ត្របានបង្ហាញឱ្យឃើញថា ការឈ្លានពាន និងការកាន់កាប់នឹងមិននាំទៅរក សណ្តាប់ធ្នាប់ ស្ថិរភាព និងស្ងប់ស្ងាត់នោះទេ។
លោកបន្តថាដោយសារតែសកម្មភាពកាន់កាប់ ទឹកដីព្រមទាំងចារិតពីធម្មជាតិ តាមបែបឈ្លានពាននោះអ៊ីស្រាអ៊ែល ជាក់ស្តែងគឺជាអ្នកបានបង្កបញ្ហាអសន្តិសុខ និងភាពតានតឹងទៅវិញនោះទេ៕
ប្រែសម្រួល៖ស៊ុនលី