អង់គ្លេស៖ យោងតាមការចេញផ្សាយ ពីគេហទំព័រស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា ក្លិបបាល់ទាត់យក្ស Manchester United បានថ្កោលទោសអ្នកគាំទ្រ ដែលបានច្រៀងចម្រៀង “មិនអាចទទួលយកបាន” អំពីសោកនាដកម្ម Hillsborough នៅ Anfield ខណៈកាលឆ្នាំ ១៩៨៩ ក្លិបបាល់ទាត់ Liverpool មានអ្នកគាំទ្រជិត ១00 នាក់បានស្លាប់ ក្នុងអំឡុងពេលប្រកួត FA Cup ជាមួយនឹងការសាកសួរ ក្រោយមកបានសម្រេចថា ពួកគេត្រូវបានសម្លាប់ដោយខុសច្បាប់។
ក្លិបនេះត្រូវបានក្រុមម្ចាស់ជើងឯក Liverpool ផ្តួលយ៉ាងស្រួល ហើយអ្នកនាំពាក្យម្នាក់ បាននិយាយថា Manchester United នឹងធ្វើការដើម្បីអប់រំអ្នកគាំទ្រ លើបញ្ហានេះ។ នៅថ្ងៃទី ១៥ ខែមេសា ឆ្នាំ ១៩៨៩ អ្នកគាំទ្រ Liverpool ចំនួន ៩៧ នាក់បានស្លាប់ ដោយសារការប៉ះទង្គិចគ្នា អំឡុងពេលការប្រកួត វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup ទល់នឹង Nottingham Forest នៅកីឡដ្ឋាន Hillborough ។
វាគឺជាគ្រោះមហន្តរាយ កីឡាដ៏អាក្រក់បំផុតមួយ នៅចក្រភពអង់គ្លេស ហើយការសាកសួរក្រោយមក បានសំរេចថាពួកគេត្រូវបានសម្លាប់ ដោយខុសច្បាប់។ អ្នកនាំពាក្យក្លិបបាននិយាយថា Manchester United ឈរក្នុងសាមគ្គីភាពជាមួយ Liverpool និងអ្នកគាំទ្ររបស់ខ្លួន ក្នុងការចងចាំជនរងគ្រោះ នៃគ្រោះមហន្តរាយ Hillsborough ។
ការស្រែកជេរប្រមាថ អំពីសោកនាដកម្មនេះ គឺមិនអាចទទួលយកបានទាំងស្រុង ហើយយើងនឹងធ្វើការ ជាមួយក្រុមអ្នកគាំទ្ររបស់យើង ដើម្បីអប់រំអ្នកគាំទ្រ អំពីបញ្ហានេះ។នៅនាទីទី៧ អ្នកគាំទ្រពីក្រុមទាំង២ បានមកជុំគ្នាអបអរសាទរមួយនាទី ដើម្បីគាំទ្រ Cristiano Ronaldo និងក្រុមគ្រួសាររបស់លោក ដែលបានប្រកាសកាលពីថ្ងៃចន្ទថា កូនប្រុសទើបនឹងកើត របស់ពួកគេបានស្លាប់៕ ដោយ៖លី ភីលីព