កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា នាង Yeoreum អតីតសមាជិក ក្រុមតារាចម្រៀង ស្រីកូរ៉េខាងត្បូង នាង Hello Venus នឹងរៀបការ ជាមួយអតីតអ្នកគ្រប់គ្រង របស់នាងនៅខែក្រោយនេះ ។
យោងតាមរបាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយ ថ្ងៃទី២១ ខែមេសាថា នាង Yoo Na Gyeol គ្រោងនឹងរៀបចំពិធីមង្គលការ ជាមួយគូដណ្តឹង របស់នាងនៅខែក្រោយនៅថ្ងៃទី ២៩ ឧសភា ។ នាង Yoo Na Gyeol និងគូដណ្តឹងរបស់នាង បានជួបគ្នាជាលើកដំបូង ក្នុងនាមជាអ្នកសិល្បៈ និងអ្នកគ្រប់គ្រង មុនពេលអ្នកគ្រប់គ្រងចាក ចេញពីវិស័យសិល្បៈ ។
ទន្ទឹមនឹងនេះ នាង Yeoreum សព្វថ្ងៃនេះជាសមាជិកទី២នៃ Hello Venus ដែលបានចងភ្ជាប់ពាក្យ បន្ទាប់ពីសមាជិក Lime (Joo Hwa) កាលពីខែមីនា។ ក្នុងពិធីរៀបការរបស់ Lime Yoo Na Gyeol បានចាប់បានកម្រងផ្កាកូនក្រមុំ ។ នាងYoo Na Gyeol បានបង្ហាញខ្លួនជាលើកដំបូង ជាសមាជិកក្រុម Hello Venus កាលឆ្នាំ ២0១៤ គ្រោងនឹងបន្តការផ្សព្វផ្សាយ របស់នាងជាតារាសម្តែង បន្ទាប់ពីនាងរៀបការ ៕ដោយ៖លី ភីលីព