ព័ត៌មានអន្តរជាតិ

CJ ENM បដិសេធការ ចោទប្រកាន់ថា ប្រធានាធិបតីលោក Moon Jae In បានស្នើសុំឲ្យបង្ហាញខ្លួន ក្នុងកម្មវិធី ‘You Quiz On The Block’

កូរ៉េ ៖ បើយោងតាមចេញផ្សាយផ្លូវការ របស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop បានប្រាប់ឲ្យដឹងថា CJ ENM បានបដិសេធ របាយការណ៍ ដែលចោទប្រកាន់ថា ប្រធានាធិបតីកូរ៉េ ខាងត្បូងលោក Moon Jae In បានស្នើសុំឲ្យបង្ហាញមុខ ក្នុងកម្មវិធីទូរទស្សន៍ tvN ដែលមានចំណងជើងថា ‘You Quiz On The Block’ កាលពីអតីតកាល ។

នៅថ្ងៃទី ២១ ខែមេសា មន្ត្រីម្នាក់មកពី CJ ENM បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយមួយថា បន្ទាប់ពីការបញ្ជាក់ យើងបានដឹងថា ប្រធានាធិបតី Moon Jae In មិនដែលស្នើសុំឲ្យបង្ហាញមុខក្នុង ‘You Quiz On The Block’ ទេ ហើយកម្មវិធីកំពុងពិចារណាចាត់វិធានការផ្លូវច្បាប់ ។

នៅដើមថ្ងៃនេះ របាយការណ៍ផ្តាច់មុខមួយបានអះអាងថា អ្នកតំណាងមកពី Blue House បានទាក់ទងក្រុមផលិតរឿង ‘You Quiz On the Block’ កាលពីខែមេសាឆ្នាំមុន ដើម្បីស្នើសុំឲ្យប្រធានាធិបតី Moon Jae In បង្ហាញខ្លួនជាភ្ញៀវក្នុងកម្មវិធី ។ តាមការចោទប្រកាន់ សំណើនេះក៏រួមបញ្ចូល ទាំងការស្នើសុំវគ្គពិសេសមួយ នៅ Blue House មួយឆ្នាំមុនការបញ្ចប់ អាណត្តិរបស់ Moon Jae In ។

មន្ត្រី Blue House ដែលត្រូវបានចោទប្រកាន់ បាននិយាយថា ខ្ញុំបាននិយាយដោយផ្ទាល់ជាមួយ PD សំខាន់។ ក្រុមការងារផលិតកម្ម បានប្រាប់យើងពីដំបូងថា ពួកគេនឹងគិតអំពីវា ហើយក្រោយមក បានប្រាប់យើងថា យើងគិតថារូបរាង របស់អ្នកនយោបាយមិនស៊ីគ្នា នឹងគំនិតនៃកម្មវិធីរបស់យើងទេ។ ខ្ញុំក៏បានឮថា Yoo Jae Suk ទទួលបន្ទុកដោយរូបរាង របស់អ្នកនយោបាយ ។
ដូចដែលបានរាយការណ៍ពីមុន Yoon Seok Yeol ជាប្រធានាធិបតីជាប់ឆ្នោតរបស់ប្រទេសកូរ៉េខាងត្បូង បានបង្ហាញខ្លួនជាភ្ញៀវ នៅក្នុងវគ្គថ្មីនៃរឿង ‘You Quiz On The Block’ របស់ទូរទស្សន៍ tvN ទោះបីជាមានការតវ៉ាយ៉ាងខ្លាំង ពីសាធារណជនក៏ដោយ ។

បន្ទាប់មក របាយការណ៍កាលពីថ្ងៃទី ២១ ខែមេសា អះអាងថា ‘You Quiz’ បានបដិសេធសំណើ សុំឲ្យប្រធានាធិបតីផុត អាណត្តិលោក Moon Jae In បង្ហាញខ្លួននាពេលកន្លងមកយ៉ាងឆាប់រហ័ស នាំឲ្យមានភាពចម្រូងចម្រាសកាន់តែខ្លាំងឡើង ដោយបន្ថែមប្រេងដល់ភ្លើង ៕ ដោយ៖លី ភីលីព

Most Popular

To Top