ម៉ូស្គូ ៖ រុស្ស៊ីបានដាក់ទណ្ឌកម្មផ្ទាល់ខ្លួន លើពលរដ្ឋ អាមេរិក ២៩រូប រួមទាំងអនុប្រធានាធិបតី អាមេរិកលោកស្រី Kamala Harris និងនាយកប្រតិបត្តិ ក្រុមហ៊ុន Meta លោក Mark Zuckerberg និងពលរដ្ឋកាណាដា ៦១នាក់។
ពលរដ្ឋអាមេរិក សរុបចំនួន ២៩នាក់ បានបញ្ចូលក្នុង “បញ្ជីបញ្ឈប់” របស់ រុស្ស៊ី ជាការឆ្លើយតប នឹងទណ្ឌកម្ម ប្រឆាំង នឹង រុស្ស៊ី ដែលដាក់ ដោយ សហរដ្ឋ អាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រភពបានឲ្យដឹងថា “មេដឹកនាំកំពូល របស់សហរដ្ឋអាមេរិក អ្នកជំនួញ អ្នកជំនាញ និងអ្នកកាសែត ដែលកំពុងបន្តរបៀបវារៈ Russophobic ក៏ដូចជាប្តីប្រពន្ធរបស់មន្ត្រីជាន់ខ្ពស់មួយចំនួន” ស្ថិតក្នុងចំណោមអ្នកដែលបានបញ្ចូលទៅក្នុងបញ្ជី ហើយពួកគេនឹងត្រូវបានបដិសេធ មិនឲ្យចូលប្រទេសរុស្ស៊ី សម្រាប់ រយៈពេលមិនកំណត់។
រុស្ស៊ីក៏បានបញ្ចូលក្រុមមន្រ្តីរដ្ឋាភិបាលកាណាដា មន្រ្តីការពារជាតិ និងអ្នកតំណាង ប្រព័ន្ធផ្សព្វផ្សាយនៅក្នុង “បញ្ជីបញ្ឈប់” របស់ប្រទេស ដើម្បីឆ្លើយតបទៅនឹង “វគ្គ Russophobic” ដែលបន្តដោយកាណាដា ។ ពលរដ្ឋកាណាដា ៦០នាក់ នឹងត្រូវហាមឃាត់មិនឱ្យចូលប្រទេសរុស្ស៊ីឡើយ។
ក្រសួងការបរទេសរុស្ស៉ី បានឲ្យដឹងទៀតថា “បញ្ជីបញ្ឈប់” នឹងត្រូវបានពង្រីកក្នុងពេលដ៏ខ្លីខាងមុខ ដើម្បីឆ្លើយតបទៅនឹងសកម្មភាពអរិភាព ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក និងកាណាដា៕
ប្រែសម្រួល ឈូក បូរ៉ា