មូស្គូ៖ ថ្ងៃសុក្រទី៦ ខែធ្នូនេះទីភ្នាក់ងារ សារព័ត៌មាន Interfax ដែលបានដកស្រង់សំដី មន្ត្រីជាន់ខ្ពស់នៃទីភ្នាក់ងារ សហប្រតិបត្តិការយោធារុស្ស៊ី បានចុះផ្សាយថាប្រទេសរុស្ស៊ី និងប្រទេសតួកគី កំពុងធ្វើការលើ កិច្ចសន្យាសម្រាប់ ការបញ្ជូនប្រព័ន្ធមីស៊ីល S-៤០០ កញ្ចប់ថ្មីមួយទៀតរបស់រុស្ស៊ី។
កិច្ចព្រមព្រៀងបែបនេះ ត្រូវបានគេមើលឃើញថា ទំនងជានឹងអាចធ្វើឲ្យកាន់តែ មានភាពតានតឹងរវាងទំនាក់ទំនងរបស់ទីក្រុងអង់ការ៉ាជាមួយ ក្រុងវ៉ាស៊ីនតុនដែលកន្លងមក អាមេរិកបានធ្វើការប្រកាស ពន្យារពេលតួកគីពី កម្មវិធីយន្តហោះចម្បាំង បំបាំងកាយអាមេរិកF-35។
មន្ត្រីដដែលរូបនោះ បាននិយាយទៀត ថាលោកគិត ថាមានលទ្ធភាពខ្ពស់សម្រាប់រុស្ស៊ី និងតួកគីក្នុងកិច្ចការងារចុះកិច្ចសន្យា សម្រាប់ការប្រគល់ មីស៊ីលប្រភេទ S-4០០នេះយ៉ាងហោចណាស់ ឲ្យបានត្រឹមឆ្នាំក្រោយ៕
ប្រែសម្រួល:ស៊ុនលី