ភ្នំពេញ ៖ តារាចម្រៀង អេននី ហ្សាម ក្រោយពីបើកបង្ហាញមុខមាត់ពិតថា កំពុងមានទំនាក់ទំនងស្នេហា ជាមួយមនុស្សស្រីដូចគ្នារួចមក នាងហាក់ដូចជាសម្ញែង ភាពសិចស៊ីខ្លាំង ខុសស្រឡះ កាលពីប្រមាណ ៥-៦ ឆ្នាំ មុនស្ទើរតែ ១៨០ដឺក្រេទៅហើយ ។
ជាការពិតណាស់ ម្ចស់បទ “សង្ស័យឆេះអ៉ីសេ” រូបនេះ ត្បិតតែបាត់មុខស្ទើរទាំងស្រុង ពីអាជីពជាតារាចម្រៀង ក្នុងផលិតកម្មថោន យ៉ាងណាក៏ដោយ ប៉ុន្តែជារឿយៗ នាងតែងតែបង្ហាញខ្លួន នៅលើគណនីហ្វេសប៊ុក ជាមួយការតុបតែងខ្លួនយ៉ាងសិចស៊ី បង្ហាញសាច់សខ្ចី ។ ហើយបើទោះជាមើលឃើញថា នាងហាក់ ដូចជាឡើងគីឡូខ្លាំង បន្តិច យ៉ាងណាក៏ដោយ ក៏នៅតែមិនអាចអាចបិទបាំងភាពស្រស់ស្អាត ផ្ទុយទៅវិញ កាន់តែធ្វើឱ្យឃើញសម្រស់ដើម ទ្រូងដ៏ទ្រលុកទ្រលន់ របស់នាង កាន់តែច្បាស់ថែមទៀត ។
គួរឱ្យដឹងដែរថា តាមការកត់សម្គាល់ អេននី ហ្សាម បានបាត់មុខ ក្រោយពីនាង ចេញបទឆ្លងឆ្លើយ នាយ គ្រឿន មួយ បទមានចំណងជើងថា “សង្ស័យតែឆេះអ៊ីសេ” និងបទ “មនុស្ស ក្នុងរូបថត “កាលពីអំឡុងឆ្នាំ ២០១៤-២០១៥។
ចាប់តាំងពីពេលនោះមកនាងស្រាប់តែបន្សាត់ខ្លួនចេញឆ្ងាយ ពីការងាររាំ ច្រៀងរបស់នាង បាត់ ស្ងាត់ ឈឹង។ ប្រិយមិត្ត អាច ត្រឹម ឃើញ សកម្មភាព ផ្ទាល់ខ្លួនខ្លះរបស់នាងតាមរយៈបណ្ដាញ សង្គមហ្វេសប៊ុក និង IG របស់ នាងតែប៉ុណ្ណោះ ៕
ដោយ៖ ម៉ានី