ក្រុមហ៊ុនអាកាសចរណ៍វៀតណាមមួយឈ្មោះថា TST Tourist បានប្រកាសបង្ហើបពីដំណឹងបើកដំណើការ សេវាកម្មថ្មីជួលឧទ្ធម្ភាគចក្រ ជិះលេងដើម្បីឲ្យទស្សនាទិដ្ឋភាពទីក្រុងពីលើអាកាស។
យោងតាមប្រភពព័ត៌មានបង្ហាញថា សេវាកម្មរបស់ក្រុមហ៊ុនវៀតណាមនេះនឹងចាប់ផ្តើមនៅថ្ងៃទី ២៩ ខែមេសាឆ្នាំ ២០២២ នៅក្នុងទីក្រុងសៃហ្គន ដោយតម្លៃក្នុងម្នាក់គឹ ១៧៧ ដុល្លារ។ ចំពោះទីតាំងសម្រាប់ភ្ញៀវចង់ឡើងជិះមានពីរកន្លែងគឺ អាកាសយានដ្ឋានអន្តរជាតិ Tan Son Nhat និងអគារពេទ្យទាហាននៃក្រសួងមហាផ្ទៃវៀតណាម។
សេវាកម្មនេះនឹងប្រើប្រាស់ប្រភេទឧទ្ធម្ភាគចក្រខ្នាតធំម៉ូឌែល AW-189 ផ្ទុកអ្នកដំណើរម្ដងបាន ១៦ នាក់មានភីឡុត(អ្នកបើក) ទទួលខុសត្រូវដោយក្រុមហ៊ុន TST Tourist ខណៈដែលតម្លៃខាងលើនោះគិតក្នុងរយៈពេលចាប់ពី ៣០ នាទី ទៅមួយម៉ោងគត់៕http://ប្រភព៖Sabay
កុំភ្លេច! បើទៅលេងវៀតណាមទិញសំបុត្រជួលឧទ្ធម្ភាគចក្រ ជិះលេង!