កីឡា

ក្លឹបថ្មីរបស់ Beckham កំពុងចចារទិញខ្សែ បម្រើម្នាក់ទៀត ពីក្លឹប River Plate

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកមួយ របស់ប្រទេសអាមេរិក បានរាយការណ៍នៅថ្ងៃសុក្រនេះ ថាក្លឹប Inter Miami នៃលីកកំពូលអាមេរិក League Soccer ឬ MLSត្រូវបានគេ ជឿជាក់ថាកំពុងបានដាក់ជាសំណើរ សុំទិញខ្សែបម្រើឆ្នើមរបស់ក្លឹប River Plateដែលមានឈ្មោះថា Exequiel Palacios។

ប្រភពដដែលបានបញ្ជាក់យ៉ាងច្បាស់ទៀតថា ក្លឹប Inter Miami របស់អតីតកំពូល កីឡាករអង់គ្លេស David Beckhamមួយនេះបានបង្ហាញបំណងថា ខ្លួនហ៊ាន នឹងចំណាយប្រាក់ ទៅដល់២៣លានផោន សម្រាប់កីឡាករ Palaciosដែលវានឹងក្លាយទៅជាតម្លៃខ្លួន បំបែកឯកទក្តកម្មរបស់លីក កំពូលអាមេរិក MLS។

Palacios ក្នុងវ័យ២១ឆ្នាំ ជាកីឡាករថ្នាលយុវជនរបស់ក្លឹប River Plateរូបនេះក៏ជា គោលដៅរបស់ក្លឹប Leverkusenផងដែរដោយកន្លងមកក្លឹប កំពូលអាល្លឺម៉ងមួយនេះ ក៏ធ្លាប់បានដាក់ជាសំណើរ ប្រមាណជា១៨លានផោនផងដែរ៕

ប្រែសម្រួល:ស៊ុនលី

Most Popular

To Top