ព័ត៌មានអន្តរជាតិ

អូស្ត្រាលី ចោទចិនថា ប៉ុនប៉ង់ធ្វើការជ្រៀតជ្រែក ការបោះឆ្នោតរបស់ខ្លួន

បរទេស៖ យោងតាមការចេញផ្សាយដោយ rt.com នៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា រដ្ឋមន្ត្រីក្រសួងកិច្ចការងារផ្ទៃក្នុង របស់ប្រទេសអូស្ត្រាលី បានធ្វើការចោទប្រកាន់ប្រទេសចិន គឺជាអ្នកប៉ុនប៉ង់ក្នុងការជ្រែតជ្រែក ការបោះឆ្នោតរបស់ខ្លួន ដែលប្រព្រឹត្តទៅនាខែក្រោយនេះ។

ថ្លែងបែបនេះទៅកាន់ស្ថានីយវិទ្យុ Brisbane មន្ត្រីជាន់ខ្ពស់របស់ប្រទេសអូស្ត្រាលី បានធ្វើការលើកឡើងថា ពលរដ្ឋអូស្ត្រាលី គួរតែចាប់ផ្តើមយកចិត្តទុកដាក់ ចំពោះបញ្ហានេះ ជាពិសេសកត្តាសញ្ញាដែលចិន បានធ្វើឡើងជាមួយនឹងកោះ Solomon កាលពីសប្តាហ៍មុន។

ទោះបីជាមិនអាចធ្វើការបញ្ជាក់លំអិតថា តើកត្តាសញ្ញាជាមួយនឹងដែនកោះមួយនេះ និងចិនអាចប៉ះពាល់ដល់ការបោះឆ្នោត នាថ្ងៃទី២១ ខែឧសភាខាងមុខក្តី ប៉ុន្តែមន្ត្រីជាន់ខ្ពស់នេះ បានចោទប្រកាន់ថាចិន បានដាក់ផែនការក្នុងការជួយ ឲ្យបក្សសេរីនិយម ជាអ្នកទទួលជ័យជំនះ ពីព្រោះថាបក្សនេះ មានទំនោរទៅកាន់រដ្ឋាភិបាលទីក្រុងប៉េកាំង ជាយូរមកហើយ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top