កូរ៉េ៖តារាសម្ដែង Heo Sung Tae បានសារភាពកាលពីពេលថ្មីៗនេះថា លោកបានបង្កើតភាពភ័យខ្លាចរបស់មនុស្ស បន្ទាប់ពីរឿង ‘Squid Game ‘មានឈុតឆាករន្ធត់ជាច្រើនធ្វើឲ្យមានការភ័យខ្លាចទៀតផង បើយោងតាមចេញផ្សាយផ្លូវការរបស់គេហទំព័រកម្សាន្តកូរ៉េខាងត្បូង Allkpop។
នៅរសៀលថ្ងៃទី ២ ឧសភា នេះ ការសម្តែងរឿងភាគថ្មីរបស់ស្ថានីយទូរទស្សន៍ KBS 2TV គឺរឿង ‘Bloody Heart,’ ត្រូវបានប្រារព្ធឡើងតាមអនឡាញ ហើយក្នុងអំឡុងពេលព្រឹត្តិការណ៍នេះ លោក Heo Sung Tae បានសុំទោសចំពោះតារាសម្តែង Choi Ri បានបង្ហាញខ្លួនជាកូនស្រីរបស់លោកក្នុងរឿង។
លោក Heo Sung Tae ពន្យល់ថា បន្ទាប់ពីរឿង ‘Squid Game’ ខ្ញុំបានបង្កើតមនុស្សភ័យខ្លាច ដូច្នេះខ្ញុំត្រូវលុបចោលការថតរឿងមួយជាមួយ Choi Ri នៅពេលយើងចាប់ផ្តើមថតដំបូង។ លោកបានបន្តយ៉ាងលម្អិតថា នោះជាពេលវេលានៃវិបត្តិសម្រាប់ខ្ញុំ ប៉ុន្តែខ្ញុំអាចជម្នះវាបានដោយសារការណែនាំយ៉ាងល្អិតល្អន់ និងគិតគូរពីនាយក។
ទន្ទឹមនឹងនេះ រឿង ‘Bloody Heart’ គឺជាស្នេហានយោបាយបង្ហូរឈាមរវាងស្តេច Lee Tae ត្រូវបង្វែរនារីដែលខ្លួនស្រលាញ់ដើម្បីរស់រានមានជីវិត និងនាង Yoo Jeong ត្រូវក្លាយជាមហាក្សត្រីដើម្បីរស់រានមានជីវិត៕ដោយ៖លី ភីលីព