អង់គ្លេស ៖ យោងតាមការចេញផ្សាយពីគេហទំព័រ ស្គាយញ៉ូវ បានប្រាប់ឲ្យដឹងថា បេសកកម្មរបស់អឺរ៉ុប ក្នុងការស្វែងរក ភស្តុតាង នៃជីវិត នៅលើភពព្រះអង្គារ អាចត្រូវផ្អាកអស់រយៈពេលជាច្រើនឆ្នាំ ដោយសារការលុកលុយ របស់រុស្ស៊ី លើអ៊ុយក្រែនយានរុករក ExoMars ផលិតដោយអង់គ្លេស គ្រោងនឹងបាញ់បង្ហោះ នៅខែកញ្ញានៅលើ រ៉ុក្កែតរុស្ស៊ី ហើយចុះមកផ្ទៃភពក្រហមសម្រាប់យានចុះចតរុស្ស៊ី ។ ប៉ុន្តែទណ្ឌកម្មបានបញ្ឈប់ បេសកកម្ម ដែលទំនងជារហូតដល់ យ៉ាងហោចណាស់ឆ្នាំ២០២៦ ហើយទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) នៅមិនទាន់ស្នើផែនការ B នៅឡើយទេ ។
លោក David Parker នាយកផ្នែករុករកមនុស្ស និងមនុស្សយន្តរបស់ ESA បាននិយាយថា រដ្ឋសមាជិកចំនួន ២២ របស់ទីភ្នាក់ងារនេះ រួមទាំងចក្រភពអង់គ្លេស អាចជ្រើសរើសបន្ត បេសកកម្មជាមួយដៃគូផ្សេងទៀត ឬព្យាយាមទៅដល់ភព អង្គារតែម្នាក់ឯង។ លោកបានថ្លែងថា យើងស្នើពួកគេសម្រេច ។
វាជាទំនិញដ៏មានតម្លៃ បើយើងនឹងធ្វើ យើងត្រូវប្រាកដថា យើងនឹងជោគជ័យ ។ វាទាមទារការវិនិយោគ ការអភិវឌ្ឍន៍បច្ចេកវិទ្យា ការរៀបចំ និងការសាកល្បងដើម្បីនាំពួកយើងទៅទីនោះ ប៉ុន្តែក្នុងន័យមួយ វានឹងត្រឡប់ទៅអ្វី ដែលយើងធ្លាប់បានទាយទុកមុន ក្នុងការបំពេញ បេសកកម្មនៅអឺរ៉ុប ពេញលេញសម្រាប់ទៅកាន់ភពព្រះអង្គារ ។
នោះអាចរាប់បញ្ចូលទាំងការ បាញ់គ្រាប់ រ៉ុក្កែតដែលផលិត ដោយសហរដ្ឋអាមេរិក ដើម្បីពន្យឺតយានចុះចត ដោយសារវាបង្កើតវិធីសាស្រ្ត ចុងក្រោយរបស់វាទៅលើផ្ទៃ ប៉ុន្តែអឺរ៉ុបនៅតែត្រូវការបំពេញចន្លោះជាច្រើន ដែលនៅសេសសល់ដោយទីភ្នាក់ងារ អវកាសរុស្ស៊ី Roscosmos។
វាអាចប្រើកំណែថ្មី នៃ គ្រាប់រ៉ុក្កែត Ariane ដ៏មានអានុភាពរបស់វា ដើម្បីបាញ់បង្ហោះយាន Rover និងព្យាយាមផ្គុំបច្ចេកវិទ្យា ដែលប្រើក្នុងបេសកកម្ម អវកាសអឺរ៉ុបមុនៗសម្រាប់ការចុះចត តាមរយៈបរិយាកាស Martian ស្តើងគួរឲ្យខ្លាច៕ ដោយ៖លី ភីលីព